ព្រះត្រៃបិដក ភាគ ១៨
បពិត្រព្រះអង្គដ៏ចំរើន បដិបទានេះឯង រមែងប្រាកដថា ប្រសើរដោយ ចំណែកទាំងពីរ គឺប្រកបដោយសេចក្តីងាយផង ទាំងត្រាស់ដឹងបានដោយឆាប់ផង។ បពិត្រព្រះអង្គដ៏ចំរើន នេះជាទេសនា ដ៏ប្រសើរ ក្នុងបដិបទាទាំងឡាយ។
[៨៣] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ក្នុងភស្សសមាចារ (កិរិយាប្រព្រឹត្តិល្អដោយវាចា) ដោយទេសនាណា ទេសនានុ៎ះ ប្រសើរក្រៃលែង។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ មិននិយាយសំដីប្រកបដោយមុសាវាទផង មិននិយាយពាក្យញុះញង់ ដែលធ្វើគេឲ្យបែកបាក់ផ្សេងពីគ្នាផង មិននិយាយនូវពាក្យដែលកើត អំពីការប្រណាំងប្រជែងផង ជាអ្នកមិនប្រាថ្នាចង់ឈ្នះ ពិចារណាដោយបញ្ញា (ទើបពោលផង) និយាយនូវសំដី គួរឲ្យអ្នកផងយកទុក ក្នុងហឫទ័យ តាមកាលគួរផង។ បពិត្រព្រះអង្គដ៏ចំរើន នេះជាទេសនាដ៏ប្រសើរ ក្នុងភស្សសមាចារ។
[៨៤] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ក្នុងបុរិសសីលសមាចារ ដោយទេសនាណា ទេសនានុ៎ះ ប្រសើរក្រៃលែង។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលពួកខ្លះក្នុងលោកនេះ ជាអ្នកមានសច្ចធម៌ផង មានសទ្ធាផង មិន
ID: 636817237776579310
ទៅកាន់ទំព័រ៖