ព្រះត្រៃបិដក ភាគ ១៨
កុហកផង មិននិយាយរួសរាយ (ហួសហេតុ)ផង មិននិយាយបញ្ឆិតបញ្ឆៀងផង មិននិយាយគម្រាមគេផង មិននាំទៅនូវលាភ ដើម្បីលាភផង ជាអ្នកមានទ្វារគ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយ ដឹងប្រមាណក្នុងភោជនទាំងឡាយ ប្រព្រឹត្តស្មើ ប្រកបរឿយៗ នូវសេចក្តីព្យាយាម ជាគ្រឿងភ្ញាក់រលឹក មិនខ្ជិលច្រអូស ប្រារព្ធសេចក្តីព្យាយាម មានឈាន មានសតិ មានបដិភាណដ៏ល្អ មានគតិ គឺប្រាជ្ញា ជាគ្រឿងស្ទុះទៅ មានប្រាជ្ញា ជាគ្រឿងទ្រទ្រង់ មានគំនិត ជាអ្នកមិនជាប់ជក់នៅក្នុងកាមទាំងឡាយផង មានសតិផង មានប្រាជ្ញាខ្ជាប់ខ្ជួនផង។ បពិត្រព្រះអង្គដ៏ចំរើន នេះជាទេសនាដ៏ប្រសើរ ក្នុងបុរិសសីលសមាចារ។
[៨៥] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខ នៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ក្នុងអនុសាសនវិធាទាំងឡាយ ដោយទេសនាណា ទេសនានុ៎ះ ប្រសើរក្រៃលែង។ បពិត្រព្រះអង្គដ៏ចំរើន អនុសាសនវិធានេះ មាន៤យ៉ាង។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ជ្រាបបុគ្គលដទៃ ព្រោះទ្រង់ធ្វើទុកក្នុងព្រះហឫទ័យ ចំពោះព្រះអង្គថា បុគ្គលនេះ កាលប្រតិបត្តិតាមគួរ ដល់ពាក្យប្រៀនប្រដៅ នឹងបានជាសោតាបន្នបុគ្គល ព្រោះអស់ទៅនៃសំយោជនៈទាំងឡាយ ៣ប្រការ មានកិរិយាមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀងទាត់ មានកិរិយា
ID: 636817238121589043
ទៅកាន់ទំព័រ៖