ព្រះត្រៃបិដក ភាគ ១៨

ត្រាស់​ដឹង​ប្រព្រឹត្តទៅ​ខាងមុខ១​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​បុគ្គល​ដទៃ​ ​ព្រោះ​ទ្រង់​ធ្វើ​ទុក​ក្នុង​ព្រះហឫទ័យ​ ​ចំពោះ​ព្រះអង្គ​ថា​ ​បុគ្គល​នេះ​ ​កាល​ប្រតិបត្តិ​តាម​គួរ​ ​ដល់​ពាក្យ​ប្រៀនប្រដៅ​ ​នឹង​បាន​ជាស​ក​ទា​គាមិ​បុគ្គល​ ​ព្រោះ​អស់​ទៅ​នៃ​សំយោជនៈ​ទាំងឡាយ​ ​៣ប្រការ​ ​និង​ស្រាលស្តើង​ចាក​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​នឹង​មកកាន់​លោក​នេះ​ ​តែម្តង​ទៀត​ ​ទើប​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​បាន១​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​បុគ្គល​ដទៃ​ ​ព្រោះ​ទ្រង់​ធ្វើ​ទុក​ក្នុង​ព្រះហឫទ័យ​ ​ចំពោះ​ព្រះអង្គ​ថា​ ​បុគ្គល​នេះ​ ​កាល​ប្រតិបត្តិ​តាម​គួរ​ ​ដល់​ពាក្យ​ប្រៀនប្រដៅ​ ​នឹង​បាន​ជា​ឱប​បា​តិកៈ​ ​(​ជា​អនាគាមិ​បុគ្គល​)​ ​ព្រោះ​អស់​ទៅ​នៃ​សំយោជនៈ​ទាំងឡាយ​ ​ជា​ចំណែកខាង​ក្រោម​ ​៥ប្រការ​ ​នឹង​បរិនិព្វាន​ ​ក្នុង​ភព​នោះ​ ​មិន​ត្រឡប់​ចាកលោក​នោះ​ ​ជា​ធម្មតា១​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​បុគ្គល​ដទៃ​ ​ព្រោះ​ទ្រង់​ធ្វើ​ទុក​ក្នុង​ព្រះហឫទ័យ​ ​ចំពោះ​ព្រះអង្គ​ថា​ ​បុគ្គល​នេះ​ ​កាល​ប្រតិបត្តិ​តាម​គួរ​ ​ដល់​ពាក្យ​ប្រៀនប្រដៅ​ ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ចេ​តោ​វិមុត្តិ​ ​បញ្ញា​វិមុត្តិ​ ​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ដោយ​បញ្ញា​របស់​ខ្លួន​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​ក៏​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ១​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នេះ​ជា​ទេសនា​ដ៏​ប្រសើរ​ ​ក្នុង​អនុសាសន​វិធា​ទាំងឡាយ​។
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 636817238352552253
ទៅកាន់ទំព័រ៖