ព្រះត្រៃបិដក ភាគ ១៨

បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​ខាងមុខ​ ​នៅ​មាន​ទៀត​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​អាស្រ័យ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កិលេស​។​បេ​។​ ​កាលបើ​ចិត្ត​ដំ​កល់​មាំ​ហើយ​យ៉ាងណា​ ​ក៏បាន​នូវ​ចេ​តោស​មា​ធិ​ ​មាន​សភាព​យ៉ាងនោះ​ ​រលឹក​នូវ​ជាតិ​ ​ដែល​ធ្លាប់​អាស្រ័យ​នៅ​ ​ក្នុង​កាលមុន​ ​ជាច្រើន​ជាតិ​ ​គឺ​រលឹក​បាន១សំ​វដ្ត​កប្ប​ ​និង​វិ​វដ្ត​កប្ប​ ​(​កប្ប​វិនាស​ ​និង​កប្ប​ចំរើន​)​ខ្លះ​ ​២សំ​វដ្ត​កប្ប​ ​និង​វិ​វដ្ត​កប្ប​ខ្លះ​ ​៣សំ​វដ្ត​កប្ប​ ​និង​វិ​វដ្ត​កប្ប​ខ្លះ​ ​៤សំ​វដ្ត​កប្ប​ ​និង​វិ​វដ្ត​កប្ប​ខ្លះ​ ​៥សំ​វដ្ត​កប្ប​ ​និង​វិ​វដ្ត​កប្ប​ខ្លះ​ ​១០សំ​វដ្ត​កប្ប​ ​និង​វិ​វដ្ត​កប្ប​ខ្លះ​ថា​ ​អាត្មាអញ​ ​បាន​កើត​ក្នុង​ភព​ឯនោះ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​បាន​ទទួល​សុខទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ប៉ុណ្ណេះ​ ​អាត្មាអញ​នោះ​ ​លុះ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ ​បាន​ទៅ​កើត​ក្នុង​ភព​ឯនោះ​ ​ដែល​ទៅ​កើត​ក្នុង​ភព​នោះ​ ​អាត្មាអញ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​។​បេ​។​ ​មានកំណត់​អាយុ​ប៉ុណ្ណេះ​ ​អាត្មាអញ​ ​លុះ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ ​ទើបបាន​មក​កើត​ក្នុង​ភព​នេះ​។​ ​បុគ្គល​នោះ​ ​រមែង​រលឹក​នូវ​ជាតិ​ ​ដែល​ធ្លាប់​អាស្រ័យ​នៅក្នុង​កាលមុន​ ​ជាច្រើន​ជាតិ​ ​ព្រមទាំង​អាការ​ ​ព្រមទាំង​ឧទ្ទេស​ ​ដោយ​បការ​ដូច្នេះ​ ​បុគ្គល​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​តែង​ដឹង​នូវ​អតីតកាល​ថា​ ​លោកវិនាស​ ​ឬ​លោក​ចំរើន​ ​ដូច្នេះ​។​
ថយ | ទំព័រទី ២២២ | បន្ទាប់
ID: 636817239431033939
ទៅកាន់ទំព័រ៖