ព្រះត្រៃបិដក ភាគ ១៨
បុគ្គលនោះ និយាយថា អាត្មាអញ តែងដឹងនូវអនាគតកាលថា លោកនឹងវិនាស ឬលោកនឹងចំរើនដូច្នេះ។ បុគ្គលនោះ និយាយថា ខ្លួន និងលោកជាសភាពទៀងទាត់ ផុតពូជធារ ឋិតនៅដូចភ្នំ ឋិតនៅដូចសសរគោល ចំណែកសត្វទាំងឡាយនោះ តែងត្រាច់ទៅ អន្ទោលទៅ ច្យុតកើតមាននៅប្រាកដស្មើ ដូចសស្សតិវត្ថុ។ នេះជាសស្សតវាទទី២។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខ នៅមានទៀត សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ អាស្រ័យសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស។បេ។ កាលបើចិត្តដំកល់នៅមាំហើយយ៉ាងណា ក៏បាននូវចេតោសមាធិ មានសភាពយ៉ាងនោះ រលឹកនូវជាតិ ដែលធ្លាប់អាស្រ័យនៅ ក្នុងកាលមុន ជាច្រើនជាតិ គឺរលឹកបាន១០សំវដ្តកប្ប និងវិវដ្តកប្បខ្លះ ២០សំវដ្តកប្ប និងវិវដ្តកប្បខ្លះ ៣០សំវដ្តកប្ប និងវិវដ្តកប្បខ្លះ ៤០សំវដ្តកប្ប និងវិវដ្តកប្បខ្លះ ថា អាត្មាអញ បានកើតក្នុងភពឯនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ អាត្មាអញនោះ លុះច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯនោះ ដែលទៅកើតក្នុងភពនោះ អាត្មាអញ មានឈ្មោះយ៉ាងនេះ។បេ។
ID: 636817239666777423
ទៅកាន់ទំព័រ៖