ព្រះត្រៃបិដក ភាគ ១៨
បុគ្គលនោះ រមែងរលឹកនូវជាតិ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុន បានច្រើនជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ បុគ្គលនោះ និយាយយ៉ាងនេះថា អាត្មាអញ តែងដឹងនូវអតីតកាលថា លោកវិនាសទៅខ្លះ ឬលោកចំរើនឡើងខ្លះ ដូច្នេះ។ អាត្មាអញ តែងដឹងនូវអនាគតកាលថា លោកនឹងវិនាសទៅខ្លះ ឬលោកនឹងចំរើនឡើងខ្លះ ដូច្នេះ។ បុគ្គលនោះ និយាយថា ខ្លួន និងលោកជាសភាពទៀងទាត់ ផុតពូជធារ ឋិតនៅដូចភ្នំ ឋិតនៅដូចសសរគោល ចំណែកសត្វទាំងឡាយនោះ តែងត្រាច់ទៅ តែងអន្ទោលទៅ ច្យុត កើត មាននៅប្រាកដស្មើ ដូចសស្សតិវត្ថុ។ បពិត្រព្រះអង្គដ៏ចំរើន នេះជាសស្សតវាទទី៣។ បពិត្រព្រះអង្គដ៏ចំរើន នេះជាទេសនាដ៏ប្រសើរ ក្នុងសស្សតវាទទាំងឡាយ។
[៨៨] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខ នៅមានតទៅទៀត ព្រះមានព្រះភាគ សំដែងធម៌ ក្នុងបុព្វេនិវាសានុស្សតិញ្ញាណ ដោយទេសនាណា ទេសនានុ៎ះ ប្រសើរក្រៃលែង។ បពិត្រព្រះអង្គដ៏ចំរើន សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ អាស្រ័យសេចក្តីព្យាយាម
ID: 636817239960174204
ទៅកាន់ទំព័រ៖