ព្រះត្រៃបិដក ភាគ ១៨
ជាគ្រឿងដុតកិលេស។បេ។ កាលបើចិត្តដំកល់នៅមាំហើយយ៉ាងណា ក៏បាននូវចេតោសមាធិ មានសភាពយ៉ាងនោះ រលឹកនូវជាតិ ដែលធ្លាប់អាស្រ័យនៅ ក្នុងកាលមុន ជាច្រើនជាតិ គឺរលឹកបាន១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១០០០ជាតិខ្លះ ១០០០០០ជាតិខ្លះ រលឹកបានច្រើនសំវដ្តកប្បខ្លះ ច្រើនវិវដ្តកប្បខ្លះ ច្រើនសំវដ្តកប្បវិវដ្តកប្បខ្លះ។បេ។ បុគ្គលនោះ រមែងរលឹកនូវជាតិ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុន ជាច្រើនជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ឥតមានបុគ្គលណាមួយ អាចរាប់អត្តភាពរបស់ពួកសត្វ ដែលធ្លាប់កើត ក្នុងរូបភព អរូបភព សញ្ញិភព អសញ្ញិភព និងនេវសញ្ញិនាសញ្ញិភព
ID: 636817240188637271
ទៅកាន់ទំព័រ៖