ព្រះត្រៃបិដក ភាគ ១៨
ដោយការរាប់បូក ឬរាប់ដោយគំនិតបានឡើយ (បុគ្គល ដែលបាននូវចេតោសមាធិនោះ) ទើបរលឹកនូវជាតិ ដែលធ្លាប់អាស្រ័យនៅ ក្នុងកាលមុន ជាច្រើនជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេសបាន ដោយប្រការដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន នេះជាទេសនាដ៏ប្រសើរ ក្នុងបុព្វេនិវាសានុស្សតិញ្ញាណ។
[៨៩] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខ នៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ក្នុងចុតូបបាតញ្ញាណ គឺញាណជាគ្រឿងដឹងនូវចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយ ដោយទេសនាណា ទេសនានុ៎ះ ប្រសើរក្រៃលែង។ បពិត្រព្រះអង្គដ៏ចំរើន សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ អាស្រ័យសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស។បេ។ កាលបើចិត្តដំកល់នៅមាំហើយយ៉ាងណា ក៏បាននូវចេតោសមាធិ មានសភាពយ៉ាងនោះ ឃើញនូវសត្វទាំងឡាយ ដែលច្យុត និងចាប់បដិសន្ធិ ទាបថោក និងឧត្តម មានសណ្ឋានល្អ និងអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដោយចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ លើសលែងជាងចក្ខុ របស់មនុស្សសាមញ្ញ រមែងដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្មថា អើហ្ន៎ សត្វទាំងនេះ ជាអ្នកប្រកបដោយកាយទុច្ចរិត
ID: 636817240452582368
ទៅកាន់ទំព័រ៖