ព្រះត្រៃបិដក ភាគ ១៨

ប្រាថ្នា​ថា​ ​អាត្មាអញ​ ​គប្បី​ជា​អ្នក​សំគាល់​ថា​ ​ជា​បដិកូល​ ​ក្នុង​របស់​ជា​បដិកូល​ ​និង​មិនជា​បដិកូល​ ​ដូច្នេះ​ ​រមែង​ជា​អ្នក​សំគាល់​ថា​ ​ជា​បដិកូល​ ​ក្នុង​របស់​ជា​បដិកូល​ ​និង​មិនមែន​ជា​បដិកូល​នោះ​ ​បើ​ភិក្ខុ​ប្រាថ្នា​ថា​ ​អាត្មាអញ​ ​គប្បី​ជា​អ្នកមាន​សតិ​ ​និង​សម្បជញ្ញៈ​ ​វៀរ​នូវ​របស់​បដិកូល​ផង​ ​មិនមែន​ជា​របស់​បដិកូល​ផង​ ​ទាំង២យ៉ាងនោះ​ចេញ​ ​ហើយ​ជា​អ្នកមាន​ចិត្ត​ព្រងើយ​ ​ដូច្នេះ​ ​រមែង​ជា​អ្នកមាន​សតិ​ ​និង​សម្បជញ្ញៈ​ ​មានចិត្ត​នៅ​ព្រងើយ​ ​ក្នុង​របស់​ជា​បដិកូល​ ​និង​មិនមែន​ជា​របស់​បដិកូល​នោះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នេះឯង​ ​ជា​ឫទ្ធិ​មិន​មាន​អាសវៈ​ ​មិន​មាន​ឧបធិ​ ​ដែល​ហៅថា​ ​ជា​ឫទ្ធិ​របស់​ព្រះ​អរិយៈ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នេះ​ជា​ទេសនា​ដ៏​ប្រសើរ​ ​ក្នុង​ឥទ្ធិ​វិធា​ទាំងឡាយ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​នូវ​ទេសនា​នោះ​ ​ឥតមាន​សេសសល់​ ​កាល​ព្រះមានព្រះភាគ​ ​ជ្រាប​ច្បាស់​នូវ​ទេសនា​នោះ​ ​ឥតមាន​សល់​ហើយ​ ​នឹង​រក​បុគ្គល​ដែល​គួរ​ដឹង​ច្បាស់​ ​ជាង​ព្រះអង្គ​នោះ​ទៅទៀត​គ្មាន​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯទៀត​ ​កាលបើ​ដឹង​ ​ក៏​នឹង​ដឹង​ជាង​ព្រះមានព្រះភាគ​ ​ក្នុង​ឥទ្ធិ​វិធា​ទាំងឡាយ​ ​មិន​មាន​ឡើយ​។​
 ​[​៩១​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អំពើ​ណា​ដែល​កុលបុត្រ​អ្នកមាន​សទ្ធា​ ​មាន​ព្យាយាម​ ​មិន​បន្ធូរបន្ថយ​ ​មាន​ព្យាយាម​ខ្ជាប់ខ្ជួន​ ​គប្បី​សម្រេច​ដោយ​ព្យាយាម​ខ្ជាប់ខ្ជួន​របស់​បុរស​ ​ដោយ​សេចក្តី​ប្រឹងប្រែង​របស់​បុរស​ ​ដោយ​
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 636817241780688332
ទៅកាន់ទំព័រ៖