ព្រះត្រៃបិដក ភាគ ១៨
[៩២] បពិត្រព្រះអង្គដ៏ចំរើន ចុះកាលបើមានអ្នកផងសួរយ៉ាងនេះ ខ្ញុំព្រះអង្គក៏ឆ្លើយតបទៅនឹងគេយ៉ាងនេះ ឈ្មោះថា និយាយទៅតាមព្រះពុទ្ធវចនៈ របស់ព្រះមានព្រះភាគ មិនបានពោលបង្កាច់ព្រះមានព្រះភាគ ដោយពាក្យមិនពិត ឆ្លើយនូវធម៌សមគួរតាមធម៌ ទាំងវាទានុវាទ (ការពោលតាមវាទៈ) ណាមួយ ដែលប្រកបដោយហេតុ ក៏ឈ្មោះថា មិនមកកាន់ទីដែលគួរតិះដៀលដែរឬ។ ព្រះមានព្រះភាគ ត្រាស់ថា អើសារីបុត្រ កាលបើមានអ្នកផងសួរយ៉ាងនេះ អ្នកក៏ឆ្លើយតបទៅនឹងគេយ៉ាងនេះ ឈ្មោះថា និយាយតាមពាក្យរបស់តថាគត មិនបាននិយាយបង្កាច់តថាគត ដោយពាក្យមិនពិត ឆ្លើយនូវធម៌សមគួរដល់ធម៌ហើយ ទាំងវាទានុវាទណាមួយ ដែលប្រកបដោយហេតុ ក៏ឈ្មោះថា មិនបានមកកាន់ទីគួរតិះដៀលឡើយ។
[៩៣] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ទើបឧទាយិដ៏មានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះអស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះមិនដែលមានសោះ អម្បាលព្រះតថាគត មានឫទ្ធិច្រើនយ៉ាងនេះ មាន
ID: 636817242942244769
ទៅកាន់ទំព័រ៖