ព្រះត្រៃបិដក ភាគ ១៨
អានុភាពច្រើនយ៉ាងនេះ គង់តែមិនធ្វើព្រះអង្គឲ្យប្រាកដ
(១) ព្រោះព្រះតថាគត ទ្រង់មិនមានសេចក្តីប្រាថ្នា ទ្រង់សន្តោស មានព្រះហឫទ័យផូរផង់ ចាកកិលេស បពិត្រព្រះអង្គដ៏ចំរើន ពួកបរិព្វាជក ជាអន្យតិរ្ថិយក្រៅចាកធម៌វិន័យនេះ (បើ) ពិចារណាឃើញធម៌មួយៗ ក្នុងខ្លួនហើយ ពួកបរិព្វាជកទាំងនោះ នឹងលើកទង់ ដើរប្រកាសប្រាប់គ្នា ដោយហេតុមានប្រមាណប៉ុណ្ណេះថា (រកអ្នកណាស្មើនឹងយើងបាន) បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះអស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះមិនដែលមានសោះ អម្បាលព្រះតថាគត មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ គង់តែមិនធ្វើព្រះអង្គឲ្យប្រាកដ ព្រោះព្រះតថាគត ទ្រង់មិនមានសេចក្តីប្រាថ្នា ទ្រង់សន្តោស មានព្រះហឫទ័យផូរផង់ ចាកកិលេស។ ព្រះអង្គត្រាស់ថា ម្នាលឧទាយី អ្នកចូរមើលចុះ អម្បាលដូចតថាគត មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ គង់តែមិនធ្វើខ្លួនឲ្យប្រាកដ ព្រោះតថាគត ជាអ្នកមិនមានសេចក្តីប្រាថ្នា ជាអ្នកសន្តោស មានចិត្តផូរផង់ ចាកកិលេស ម្នាលឧទាយី ពួកបរិព្វាជក ជាអន្យតិរ្ថិយក្រៅចាកធម៌វិន័យនេះ បើពិចារណាឃើញធម៌មួយៗ ក្នុងខ្លួនហើយ
(១) អដ្ឋកថា ថា ព្រះមានព្រះភាគ មិនសំដែងនូវគុណរបស់ព្រះអង្គ គឺថា មិនអួតខ្លួន (ឲ្យអ្នកដទៃដឹងឡើយ)។
ID: 636817243837785991
ទៅកាន់ទំព័រ៖