ព្រះត្រៃបិដក ភាគ ១៨

ពួ​ក​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​នឹង​លើក​ទង់​ ​ដើរ​ប្រកាសប្រាប់​គ្នា​ ​ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ថា​ ​(​រក​អ្នកណា​ស្មើនឹង​យើង​បាន​)​ ​ម្នាល​ឧទា​យី​ ​អ្នក​ចូរ​មើលចុះ​ ​អម្បាល​តថាគត​ ​មាន​ឫទ្ធិ​ច្រើនយ៉ាង​នេះ​ ​មាន​អានុភាព​ច្រើនយ៉ាង​នេះ​ ​គង់តែ​មិន​ធ្វើខ្លួន​ឲ្យ​ប្រាកដ​ ​ព្រោះ​តថាគត​ ​ជា​អ្នក​មិន​មាន​សេចក្តី​ប្រាថ្នា​ ​ជា​អ្នក​សន្តោស​ ​មានចិត្ត​ផូរផង់​ ​ចាក​កិលេស​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ព្រះ​សារីបុត្រ​មាន​អាយុ​មក​ថា​ ​ម្នាល​សារីបុត្រ​ ​ចូរ​អ្នកពោល​ធម្មបរិយាយ​នេះ​ ​ដល់​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​ឧបាសិកា​ ​រឿយ​ៗ​ចុះ​ ​ម្នាល​សារីបុត្រ​ ​ព្រោះថា​ ​សេចក្តី​សង្ស័យ​ ​ឬ​សេចក្តី​ងឿងឆ្ងល់​ ​ចំពោះ​តថាគត​ ​នឹង​មាន​មកដល់​មោឃបុរស​ពួក​ណា​ ​សេចក្តី​សង្ស័យ​ ​ឬ​សេចក្តី​ងឿងឆ្ងល់​ ​របស់​មោឃបុរស​ពួក​នោះ​ ​ចំពោះ​តថាគត​នោះ​ ​នឹង​សាបសូន្យ​ទៅ​ ​ព្រោះ​បាន​ស្តាប់​ធម្មបរិយាយ​នេះ​ ​មិនខាន​។​ ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​ក៏​សំដែង​នូវ​អំណរ​នេះ​ ​ចំពោះ​ព្រះ​ភក្ត្រ​ ​នៃ​ព្រះមានព្រះភាគ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ព្រោះ​ហេតុ​ដូច្នោះ​ ​សូត្រ​នេះ​ ​ឈ្មោះថា​ ​សម្បសាទ​នី​យសូ​ត្រ​ ​ដោយ​វេយ្យាករណ៍​នេះ​ ​ដូច្នេះ​ឯង​។​

​ចប់​ ​សម្បសាទ​នី​យសូ​ត្រ​ ​ទី៥​។

ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 636817244201726807
ទៅកាន់ទំព័រ៖