ព្រះត្រៃបិដក ភាគ ១៨

បាសាទិក​សូត្រ​ ​ទី៦​


 [​៩៤​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ប្រាសាទ​ ​នា​អម្ពវ័ន​ ​របស់​ពួក​សក្យៈ​ ​ដែល​មានឈ្មោះ​ថា​ ​វេ​ធញ្ញៈ​ ​(​អ្នក​ហាត់បាញ់​ធ្នូ​)​ ​ក្នុង​សក្កជនបទ​ទាំងឡាយ​។​ ​សម័យ​នោះ​ឯង​ ​និ​គ​ណ្ឋ​នាដ​បុត្រ​ ​ទើបតែ​ធ្វើ​មរណកាល​ហើយ​ថ្មី​ៗ​ ​ក្នុង​នគរ​បា​វា​។​ ​ព្រោះតែ​និ​គ​ណ្ឋ​នាដ​បុត្រ​នោះ​ ​ធ្វើ​មរណកាល​ទៅ​ ​ពួក​និគ្រន្ថ​ ​កើត​បែកគ្នា​ទៅជា​ពីរ​ពួក​ ​កើត​សេចក្តី​ប្រកួត​ប្រកាន់​ ​កើត​ឈ្លោះប្រកែក​ ​ចាក់ដោត​គ្នីគ្នា​ ​ដោយ​លំពែង​មាត់​ថា​ ​អ្នក​មិន​ចេះ​ធម្មវិន័យ​នេះ​ទេ​ ​ខ្ញុំ​ទើប​ចេះ​ធម្មវិន័យ​នេះ​ ​អ្នក​នឹង​ចេះ​ធម្មវិន័យ​នេះ​ដូចម្តេច​បាន​ ​អ្នកជា​អ្នកប្រតិបត្តិ​ខុស​ហើយ​ ​ខ្ញុំ​ទើប​ប្រតិបត្តិ​ត្រូវ​ ​ពាក្យ​របស់ខ្ញុំ​ ​ប្រកបដោយ​ប្រយោជន៍​ ​ពាក្យ​របស់​អ្នក​ ​មិន​ប្រកបដោយ​ប្រយោជន៍​ទេ​ ​ពាក្យ​ដែលគេ​ត្រូវ​និយាយ​មុន​ ​អ្នក​និយាយ​ក្រោយ​ ​ពាក្យ​ដែលគេ​ត្រូវ​និយាយ​ក្រោយ​ ​អ្នក​និយាយ​មុន​ ​អ្នក​បាន​សន្សំ​ច្រើនតែ​វត្ត​ដែល​ខុស​ៗ​ ​ខ្ញុំ​លើក​សេចក្តី​ខុស​ដាក់លើ​អ្នក​ ​អ្នក​ត្រូវ​ខ្ញុំ​ផ្ទញ់ផ្ទាល់​ហើយ​ ​ដើម្បីឲ្យ​ផុត​អំពី​វាទៈ​របស់​សាស្តា​ដទៃ​ ​បើ​អ្នក​អង់អាច​ ​ចូរ​ដោះខ្លួន​ឲ្យ​រួច​ចុះ​។​ ​ហាក់ដូចជា​សេចក្តី​ស្លាប់​តែ​ម្យ៉ាង​
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 636817244536545958
ទៅកាន់ទំព័រ៖