ព្រះត្រៃបិដក ភាគ ១៨
ប្រព្រឹត្តទៅតាមពួកនិគ្រន្ថ ជាសិស្សរបស់នាដបុត្រ។ ពួកគ្រហស្ថណា មានសម្លៀកបំពាក់ ដែលជាសាវ័ករបស់និគណ្ឋនាដបុត្រ ពួកគ្រហស្ថទាំងនោះ ជាអ្នកមានសេចក្តីធុញទ្រាន់ ប្រាសចាកសេចក្តីស្រឡាញ់ លែងគោរពក្នុងពួកនិគ្រន្ថ ដែលជាសិស្សរបស់នាដបុត្រ ព្រោះតែនិគណ្ឋនាដបុត្រ សំដែងនូវធម្មវិន័យមិនល្អ ប្រកាសទុកមិនល្អ មិនមែនជានិយ្យានិកធម៌ មិនមែនប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ ជាធម្មវិន័យ ដែលបុគ្គលមិនបានត្រាស់ដឹងខ្លួនឯង ដោយប្រពៃ ប្រកាសទុកហើយ ទាំងមានស្តូប គឺទីពំនាក់ បែកធ្លាយហើយ មិនមានទីពឹងឡើយ។
[៩៥] លំដាប់នោះ សមណុទ្ទេស
(១) ឈ្មោះចុន្ទ នៅចាំវស្សាក្នុងក្រុងបាវា បានចូលទៅរកព្រះអានន្ទមានអាយុ គង់នៅនាសាមគ្រាម លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះអានន្ទមានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះចុន្ទសមណុទ្ទេស អង្គុយក្នុងទីដ៏សមគួរហើយ ក៏និយាយនឹងព្រះអានន្ទមានអាយុ យ៉ាងនេះថា បពិត្រលោកដ៏ចំរើន និគណ្ឋនាដបុត្រ ទើបនឹងធ្វើមរណកាលហើយថ្មីៗ ក្នុងក្រុងបាវា ព្រោះកាលកិរិយានៃនិគណ្ឋនាដបុត្រនោះ ពួកនិគ្រន្ថ បែកគ្នាទៅជាពីរពួក។បេ។
(១) អដ្ឋកថា ថា សមណុទ្ទេស ជាពាក្យហៅសាមណេរ ព្រះចុន្ទនោះ លោកបានឧបសម្បទាហើយ គង់គេនៅតែហៅលោកយ៉ាងនោះ ព្រោះធ្លាប់ហៅជាប់ពីសាមណេរមក។
ID: 636817244949609583
ទៅកាន់ទំព័រ៖