ព្រះត្រៃបិដក ភាគ ១៨

គួរ​មកកាន់​ទី​ពាក់កណ្តាល​ផ្លូវ​ ​ឯ​យើង​ក៏​គួរ​ទៅដល់​ទី​ពាក់កណ្តាល​ផ្លូវ​ដែរ​ ​ហើយ​យើង​ទាំងពីរ​នាក់​នោះ​ ​នឹង​ធ្វើ​ឥទ្ធិ​បាដិហារិយ៍​ ​ជា​ធម៌​ដ៏​ប្រសើរ​ក្រៃលែង​ ​ជាង​ធម៌​របស់​មនុស្ស​ ​ក្នុង​ទី​ដែល​ជួបគ្នា​នោះ​ ​បើ​ព្រះសមណគោតម​ ​នឹង​ធ្វើ​ឥទ្ធិ​បាដិហារិយ៍​ ​ជា​ធម៌​ដ៏​ប្រសើរ​ក្រៃលែង​ ​ជាង​ធម៌​របស់​មនុស្ស​បាន១​ ​យើង​អាច​នឹង​ធ្វើ​បាន​ពីរ​ ​បើ​ព្រះសមណគោតម​ ​នឹង​ធ្វើ​ឥទ្ធិ​បាដិហារិយ៍​ ​ជា​ធម៌​ដ៏​ប្រសើរ​ក្រៃលែង​ ​ជាង​ធម៌​របស់​មនុស្ស​បាន​ពីរ​ ​យើង​អាច​នឹង​ធ្វើ​បាន៤​ ​បើ​ព្រះសមណគោតម​ ​នឹង​ធ្វើ​ឥទ្ធិ​បាដិហារិយ៍​ ​ជា​ធម៌​ដ៏​ប្រសើរ​ក្រៃលែង​ ​ជាង​ធម៌​របស់​មនុស្ស​បាន៤​ ​យើង​អាច​នឹង​ធ្វើ​បាន៨​។​ ​បើ​ព្រះសមណគោតម​ ​នឹង​ធ្វើ​ឥទ្ធិ​បាដិហារិយ៍​ ​ជា​ធម៌​ដ៏​ប្រសើរ​ក្រៃលែង​ ​ជាង​ធម៌​របស់​មនុស្ស​បា​នប៉ុន្មានៗ​ ​យើង​អាច​នឹង​ធ្វើ​បាន​ទ្វេ​គុណ​ៗ​ជា​ងនោះៗ​ទៅទៀត​ថា​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ម្នា​លភ​គ្គ​វៈ​ ​ព្រោះហេតុនោះ​ឯង​ ​បាន​ជា​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​ចូល​មករ​កត​ថា​គត​ ​លុះ​ចូល​មកដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​តថាគត​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​ម្នា​លភ​គ្គ​វៈ​ ​លុះ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏បាន​និយាយ​នឹង​តថាគត​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អ​ចេ​លបា​ដិក​បុត្រ​ ​នៅ​អាស្រ័យ​ក្នុង​ក្រុង​វេសាលី​ ​ជា​អ្នក​បានលាភ​ ​និង​យស​ដ៏​ប្រសើរ​ ​ក្នុង​វជ្ជិ​គ្រាម​
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 636817146081124630
ទៅកាន់ទំព័រ៖