ព្រះត្រៃបិដក ភាគ ១៨
[៩៦] ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលចុន្ទ ការណ៍នុ៎ះ រមែងមានយ៉ាងហ្នឹងឯង ព្រោះតែបុគ្គលពោល នូវធម្មវិន័យមិនល្អ ប្រកាសទុកមិនល្អ មិនមែនជានិយ្យានិកធម៌ មិនមែនប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ ជាធម្មវិន័យ ដែលបុគ្គលមិនបានត្រាស់ដឹងខ្លួនឯង ដោយប្រពៃ ប្រកាសទុកហើយ។ ម្នាលចុន្ទ បើសាស្តាក្នុងលោកនេះ មិនមែនជាអ្នកត្រាស់ដឹងខ្លួនឯងដោយប្រពៃ ទាំងធម៌សោត ក៏សាស្តានោះ សំដែងមិនល្អ ប្រកាសទុកមិនល្អ មិនមែនជានិយ្យានិកធម៌ មិនមែនប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ ជាធម្មវិន័យ ដែលបុគ្គលមិនបានត្រាស់ដឹងខ្លួនឯង ដោយប្រពៃ ប្រកាសទុកហើយ តែសាវ័ក មិនមែនជាអ្នកប្រតិបត្តិធម៌ សមគួរតាមធម៌ មិនមែនជាអ្នកប្រតិបត្តិកោតក្រែង មិនមែនជាអ្នកប្រព្រឹត្តសមគួរតាមធម៌ ក្នុងធម៌នោះ រមែងប្រព្រឹត្តគេចចេញ ចាកធម៌នោះថែមទៀត សាវ័កនោះ គួរគេសរសើរយ៉ាងនេះថា ម្នាលអាវុសោ ជាលាភរបស់អ្នកនោះហើយ អ្នកនោះឈ្មោះថា បានល្អហើយ ព្រោះសាស្តារបស់អ្នក មិនមែនជាអ្នកត្រាស់ដឹងខ្លួនឯងដោយប្រពៃទេ ទាំងធម៌សោត ក៏សាស្តានោះ បានសំដែងមិនល្អ ប្រកាសទុកមិនល្អ មិនមែនជានិយ្យានិកធម៌ មិនប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ ជាធម៌ ដែលបុគ្គល
ID: 636817245602736940
ទៅកាន់ទំព័រ៖