ព្រះត្រៃបិដក ភាគ ១៨

 [​៩៧​]​ ​ម្នាល​ចុន្ទ​ ​មួយទៀត​ ​សាស្តា​ក្នុង​លោក​នេះ​ ​មិនមែន​ជា​សម្មាសម្ពុទ្ធ​ ​ទាំង​ធម៌​ ​ក៏​សាស្តា​នោះ​ ​សំដែង​ហើយ​មិនល្អ​ ​បាន​ប្រកាស​ទុក​ហើយ​មិនល្អ​ ​មិនមែន​ជា​និយ្យានិកធម៌​ ​មិនមែន​ប្រព្រឹត្តទៅ​ ​ដើម្បី​ស្ងប់​រម្ងាប់​ ​ជា​ធម៌​ ​ដែល​បុគ្គល​មិនបាន​ត្រាស់​ដឹងខ្លួន​ឯង​ ​ប្រកាស​ទុក​ហើយ​ ​តែ​ឯ​សាវ័ក​ ​ជា​អ្នកប្រតិបត្តិ​ធម៌​ ​តាម​ធម៌​ ​ប្រតិបត្តិ​កោតក្រែង​ ​ប្រព្រឹត្ត​តាម​ធម៌​ ​ក្នុង​ធម៌​នោះ​ ​សមាទាន​ប្រព្រឹត្ត​ធម៌​នោះ​ ​សាវ័ក​នោះ​ ​គួរ​គេ​និយាយ​ឲ្យ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​មិនមែន​ជា​លាភ​ ​របស់​អ្នកនោះ​ទេ​ ​អ្នកនោះ​ឈ្មោះថា​ ​បាន​អាក្រក់​ហើយ​ ​ព្រោះតែ​សាស្តា​របស់​អ្នក​ ​មិនមែន​ជា​អ្នក​ត្រាស់​ដឹង​ឯង​ដោយ​ប្រពៃ​ទេ​ ​ទាំង​ធម៌​សោត​ ​ក៏​សាស្តា​នោះ​ ​បាន​សំដែង​ហើយ​មិនល្អ​ ​ប្រកាស​ទុក​មិនល្អ​ ​មិនមែន​ជា​និយ្យានិកធម៌​ ​មិនមែន​ប្រព្រឹត្តទៅ​ ​ដើម្បី​ស្ងប់​រម្ងាប់​ ​ជា​ធម៌​ ​ដែល​បុគ្គល​មិនបាន​ត្រាស់​ដឹងខ្លួន​ឯង​ ​ប្រកាស​ទុក​ឡើយ​ ​ឯ​អ្នក​ ​ក៏​ជា​អ្នកប្រតិបត្តិ​ធម៌​ ​តាម​ធម៌​ ​ប្រតិបត្តិ​កោតក្រែង​ ​ប្រព្រឹត្ត​តាម​ធម៌​ ​ក្នុង​ធម៌​នោះ​ ​សមាទាន​ប្រព្រឹត្ត​តាម​ធម៌​នោះ​។​ ​ម្នាល​ចុន្ទ​ ​ព្រោះហេតុនេះ​ ​បាន​ជា​សាស្តា​ ​ក៏​គួរ​គេ​តិះដៀល​ ​ក្នុង​ហេតុ​នោះ​ ​ធម៌​ ​ក៏​គួរ​គេ​តិះដៀល​ ​ក្នុង​ហេតុ​នោះ​ ​សាវ័ក​ ​ក៏​គួរ​គេ​តិះដៀល​ ​ក្នុង​ហេតុ​នោះ​ ​យ៉ាងនេះ​។​ ​ម្នាល​ចុន្ទ​ ​បើ​អ្នកណាមួយ​ ​និយាយ​នឹង​សាវ័ក​ ​មាន​សភាព​ដូច្នោះ​ ​យ៉ាងនេះ​ថា​ ​លោក​មាន​អាយុ​ ​ជា​អ្នកប្រតិបត្តិ​
ថយ | ទំព័រទី ២៤២ | បន្ទាប់
ID: 636817246124016756
ទៅកាន់ទំព័រ៖