ព្រះត្រៃបិដក ភាគ ១៨
ត្រូវហេតុហើយ មុខជានឹងសម្រេចហេតុមិនខាន។ បុគ្គលណាសរសើរក្តី សរសើរនូវបុគ្គលណាក្តី អ្នកដែលគេសរសើរហើយ ប្រារព្ធព្យាយាម ឲ្យលើសជាងប្រមាណក្តី ពួកអ្នកទាំងអស់នោះ តែងបាននូវបាបដ៏ច្រើន។ ដំណើរនោះ តើព្រោះហេតុអ្វី។ ម្នាលចុន្ទ ព្រោះដំណើរនុ៎ះ រមែងមានយ៉ាងនេះ ក្នុងធម្មវិន័យ ដែលសាស្តាសំដែងហើយមិនល្អ ប្រកាសទុកមិនល្អ មិនមែនជានិយ្យានិកធម៌ មិនមែនប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ ជាធម៌ ដែលបុគ្គល មិនបានត្រាស់ដឹងខ្លួនឯង ប្រកាសទុកហើយ។
[៩៨] ម្នាលចុន្ទ មួយទៀត សាស្តាក្នុងលោកនេះ ជាអ្នកត្រាស់ដឹងឯងដោយប្រពៃផង ទាំងធម៌សោត ក៏សាស្តានោះ សំដែងទុកល្អហើយ ប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ជាធម៌ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ ប្រកាសទុកហើយ តែសាវ័ក មិនមែនជាអ្នកប្រតិបត្តិធម៌ សមគួរតាមធម៌ មិនប្រតិបត្តិដោយកោតក្រែង មិនប្រព្រឹត្តសមគួរតាមធម៌ ក្នុងធម៌នោះ រមែងប្រព្រឹត្តគេចចេញចាកធម៌នោះថែមទៀត សាវ័កនោះ គួរគេនិយាយឲ្យ យ៉ាងនេះថា ម្នាលអាវុសោ មិនមែនជាលាភ របស់អ្នកនោះទេ អ្នកនោះឈ្មោះថា បានអាក្រក់ហើយ ព្រោះសាស្តារបស់អ្នក ជាសម្មាសម្ពុទ្ធស្រាប់ ទាំងធម៌ ក៏សាស្តានោះ
ID: 636817246468276446
ទៅកាន់ទំព័រ៖