ព្រះត្រៃបិដក ភាគ ១៨

សំដែង​ទុក​ល្អ​ហើយ​ ​ប្រកាស​ទុក​ល្អ​ហើយ​ ​ជា​និយ្យានិកធម៌​ ​ជា​ធម៌​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្ងប់​រម្ងាប់​ ​ជា​ធម៌​ ​ដែល​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់​ប្រកាស​ទុក​ហើយ​ ​ទាស់​តែ​អ្នក​ ​មិនមែន​ជា​អ្នកប្រតិបត្តិ​ធម៌​ ​សមគួរ​តាម​ធម៌​ ​មិន​ប្រតិបត្តិ​កោតក្រែង​ ​មិន​ប្រព្រឹត្ត​សមគួរ​តាម​ធម៌​ ​ក្នុង​ធម៌​នោះ​ ​ទៅជា​ប្រព្រឹត្ត​គេច​ចេញ​ចាក​ធម៌​នោះ​វិញ​។​ ​ម្នាល​ចុន្ទ​ ​ព្រោះហេតុនេះ​ ​សាស្តា​ ​ក៏​គួរ​គេ​សរសើរ​ ​ក្នុង​ហេតុ​នោះ​ ​ធម៌​ ​ក៏​គួរ​គេ​សរសើរ​ ​ក្នុង​ហេតុ​នោះ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​ ​ប៉ុន្តែ​ឯ​សាវ័ក​ ​គួរ​គេ​តិះដៀល​ ​ក្នុង​ហេតុ​នោះ​ ​យ៉ាងនេះ​។​ ​ម្នាល​ចុន្ទ​ ​បើ​អ្នកណាមួយ​ ​និយាយ​នឹង​សាវ័ក​ ​មាន​សភាព​ដូច្នោះ​ ​យ៉ាងនេះ​ថា​ ​អ្នក​ដ៏​មាន​អាយុ​ចូរ​មក​ ​ចូរ​ប្រតិបត្តិ​តាម​ធម៌​ ​ដែល​សាស្តា​របស់​អ្នក​ ​សំដែង​ទុក​ហើយ​ ​បញ្ញត្តទុក​ហើយ​ ​យ៉ាងនោះ​ចុះ​។​ ​បុគ្គល​ណាប​បួល​ក្តី​ ​បបួល​នូវ​បុគ្គល​ណា​ក្តី​ ​អ្នក​ដែលគេ​បបួល​ហើយ​ ​ប្រតិបត្តិ​តាម​យ៉ាងនោះ​ក្តី​ ​ពួក​អ្នក​ទាំងអស់​នោះ​ ​រមែង​បាន​នូវ​បុណ្យ​ច្រើន​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ចុន្ទ​ ​ព្រោះ​ដំណើរ​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​ ​ក្នុង​ធម្មវិន័យ​ ​ដែល​សាស្តា​សំដែង​ល្អ​ហើយ​ ​បាន​ប្រកាស​ទុក​ល្អ​ហើយ​ ​ជា​និយ្យានិកធម៌​ ​ជា​ធម៌​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្ងប់​រម្ងាប់​ ​ជា​ធម៌​ ​ដែល​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់​ត្រាស់​ទុក​ហើយ​។​
ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 636817246755002846
ទៅកាន់ទំព័រ៖