ព្រះត្រៃបិដក ភាគ ១៨
[៩៩] ម្នាលចុន្ទ មួយទៀត សាស្តាក្នុងលោកនេះ ក៏ជាសម្មាសម្ពុទ្ធ ទាំងធម៌ ក៏សាស្តានោះ សំដែងល្អហើយ ប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ជាធម៌ប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសទុកហើយ ទាំងសាវ័កសោត ក៏ជាអ្នកប្រតិបត្តិធម៌ សមគួរតាមធម៌ ប្រតិបត្តិកោតក្រែង ប្រព្រឹត្តសមគួរតាមធម៌ ក្នុងធម៌នោះ សមាទានប្រព្រឹត្តតាមធម៌នោះ សាវ័កនោះ គួរគេនិយាយយ៉ាងនេះថា ម្នាលអាវុសោ ជាលាភល្អ របស់អ្នកនោះហើយ អ្នកនោះឈ្មោះថា បានល្អហើយ ព្រោះសាស្តារបស់អ្នក ជាអ្នកឆ្ងាយចាកកិលេស ត្រាស់ដឹងឯងដោយប្រពៃ ទាំងធម៌សោត ក៏សាស្តានោះ បានសំដែងល្អហើយ ប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ជាធម៌ប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសទុកហើយ អ្នកសោត ក៏ជាអ្នកប្រតិបត្តិធម៌ សមគួរតាមធម៌ ប្រតិបត្តិកោតក្រែង ប្រព្រឹត្តសមគួរតាមធម៌ ក្នុងធម៌នោះ សមាទានប្រព្រឹត្តតាមធម៌នោះ។ ម្នាលចុន្ទ ព្រោះហេតុនេះ បានជាសាស្តា ក៏គួរគេសរសើរ ក្នុងហេតុនោះ ធម៌ ក៏គួរគេសរសើរ ក្នុងហេតុនោះ សាវ័ក ក៏គួរគេសរសើរ ក្នុងហេតុនោះ យ៉ាងនេះ។ ម្នាលចុន្ទ បើអ្នកណាមួយ និយាយនឹងសាវ័ក មានសភាពដូច្នោះ យ៉ាងនេះថា លោកមានអាយុ ជាអ្នកប្រតិបត្តិត្រូវហេតុហើយ មុខជានឹងសម្រេចហេតុ
ID: 636817246993606493
ទៅកាន់ទំព័រ៖