ព្រះត្រៃបិដក ភាគ ១៨

មិនខាន​។​ ​បុគ្គល​ណា​សរសើរ​ក្តី​ ​សរសើរ​នូវ​បុគ្គល​ណា​ក្តី​ ​អ្នក​ដែលគេ​សរសើរ​ហើយ​ ​ប្រារព្ធ​ព្យាយាម​ ​យ៉ាង​ក្រៃលែង​ ​ជាង​ប្រមាណ​ក្តី​ ​ពួក​អ្នក​ទាំងអស់​នោះ​ ​រមែង​បាន​នូវ​បុណ្យ​ច្រើន​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ចុន្ទ​ ​ព្រោះ​ដំណើរ​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​ ​ក្នុង​ធម្មវិន័យ​ ​ដែល​សាស្តា​សំដែង​ល្អ​ហើយ​ ​ប្រកាស​ទុក​ល្អ​ហើយ​ ​ជា​និយ្យានិកធម៌​ ​ជា​ធម៌​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្ងប់​រម្ងាប់​ ​ជា​ធម៌​ ​ដែល​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់​ប្រកាស​ទុក​ហើយ​។​
 [​១០០​]​ ​ម្នាល​ចុន្ទ​ ​ព្រះ​សាស្តា​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​កើត​ហើយ​ក្នុង​លោក​នេះ​ ​ទាំង​ធម៌​សោត​ ​ក៏​ព្រះ​សាស្តា​ ​សំដែង​ល្អ​ហើយ​ ​ប្រកាស​ទុក​ល្អ​ហើយ​ ​ជា​និយ្យានិកធម៌​ ​ជា​ធម៌​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្ងប់​រម្ងាប់​ ​ជា​ធម៌​ ​ដែល​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់​ប្រកាស​ទុក​ហើយ​ ​តែ​ពួក​សាវ័ក​ ​របស់​ព្រះ​សាស្តា​នោះ​ ​មិនទាន់​យល់​សេចក្តី​ច្បាស់​ ​ក្នុង​ព្រះ​សទ្ធម្ម​ឡើយ​ ​ទាំង​ព្រះ​សាស្តា​ ​របស់​សាវ័ក​ទាំងនោះ​ ​ក៏​ពុំ​ទាន់បាន​ធ្វើឲ្យ​ច្បាស់​ ​នូវ​ព្រហ្មចរិយ​ធម៌​ ​ឲ្យ​បរិបូណ៌​ទាំងអស់​ ​ពុំ​ទាន់​ធ្វើឲ្យ​ងាយ​ ​ពុំ​ទាន់​ធ្វើ​ដោយបទ​ចងក្រង​សព្វគ្រប់​ ​ពុំ​ទាន់​ធ្វើឲ្យ​ជា​ធម៌​ល្មម​ដឹកនាំ​គ្នា​បាន​ ​ដល់​ពួក​សាវ័ក​នោះ​ ​ដរាប​តែ​ពួក​ទេវតា​ ​និង​មនុស្ស​សំដែង​បាន​ ​ដោយ​ប្រពៃ​នៅឡើយ​ ​ហើយ​ព្រះ​សាស្តា​របស់​សាវ័ក​ទាំងនោះ​ ​បាត់ខ្លួន​ទៅ​។​ ​ម្នាល​ចុន្ទ​ ​ព្រះ​សាស្តា​ ​មាន​សភាព​
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 636817247299834009
ទៅកាន់ទំព័រ៖