ព្រះត្រៃបិដក ភាគ ១៨
យ៉ាងនេះ ឈ្មោះថា ធ្វើមរណកាល ឲ្យមានសេចក្តីក្តៅក្រហាយ ស្តាយក្រោយ ដល់ពួកសាវ័ក។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះ (ពួកសាវ័កនោះ មានសេចក្តីស្តាយក្រោយថា) ព្រះសាស្តា ជាអរហន្តសម្មាសម្ពុទ្ធ បានកើតឡើងហើយក្នុងលោក ទាំងធម៌សោត ក៏ព្រះសាស្តានោះ សំដែងល្អហើយ ប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ជាធម៌ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសទុកហើយ ប៉ុន្តែពួកយើង មិនទាន់យល់សេចក្តីច្បាស់ ក្នុងព្រះសទ្ធម្មឡើយ ទាំងព្រហ្មចរិយធម៌ ដ៏បរិបូណ៌គ្រប់គ្រាន់ ក៏ព្រះសាស្តាមិនទាន់បានធ្វើឲ្យច្បាស់ មិនទាន់ធ្វើឲ្យងាយ មិនទាន់បានធ្វើ ដោយបទចងក្រងសព្វគ្រប់ មិនទាន់បានធ្វើឲ្យជាធម៌ គួរដឹកនាំគ្នាបាន ដល់យើងទាំងឡាយ ដរាបតែពួកទេវតា និងមនុស្ស ក៏សំដែងបាន ដោយប្រពៃនៅឡើយ ព្រះសាស្តារបស់ពួកយើង បាត់បង់ទៅ។ ម្នាលចុន្ទ ព្រះសាស្តាមានសភាពយ៉ាងនេះឯង ឈ្មោះថា ធ្វើមរណកាល ឲ្យមានសេចក្តីក្តៅក្រហាយ ស្តាយក្រោយ ដល់ពួកសាវ័ក។
[១០១] ម្នាលចុន្ទ មួយទៀត ព្រះសាស្តាជាអរហន្តសម្មាសម្ពុទ្ធ កើតឡើងក្នុងលោកនេះ ទាំងធម៌ ក៏ព្រះសាស្តានោះ សំដែងល្អហើយ បានប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ជាធម៌ប្រព្រឹត្តទៅ ដើម្បី
ID: 636817247607921630
ទៅកាន់ទំព័រ៖