ព្រះត្រៃបិដក ភាគ ១៨
ម្នាលចុន្ទ សាស្តាមានសភាពយ៉ាងនេះឯង ឈ្មោះថា ធ្វើមរណកាល មិនឲ្យមានសេចក្តីក្តៅក្រហាយ ស្តាយក្រោយ ដល់ពួកសាវ័ក។
[១០២] ម្នាលចុន្ទ ប្រសិនបើព្រហ្មចរិយធម៌ ប្រកបដោយអង្គទាំងនុ៎ះហើយ សាស្តាមិនមែនជាថេរៈ ជាអ្នកដឹងរាត្រី ជាអ្នកបួសយូរ តាំងនៅជាអង្វែង ជាអ្នកចំរើនវ័យ ដោយលំដាប់ទេ ព្រហ្មចរិយធម៌នោះ ឈ្មោះថា មិនបរិបូណ៌ដោយអង្គនោះ យ៉ាងនេះឡើយ។ ម្នាលចុន្ទ បើព្រហ្មចរិយធម៌ ប្រកបដោយអង្គទាំងនេះហើយ ទាំងសាស្តា ក៏ជាថេរៈ ជាអ្នកដឹងរាត្រី បួសយូរ តាំងនៅជាអង្វែង ចំរើនវ័យ ដោយលំដាប់ ក្នុងកាលណាហើយ ព្រហ្មចរិយធម៌នោះ ទើបឈ្មោះថា បរិបូណ៌ ដោយអង្គនោះ យ៉ាងនេះ ក្នុងកាលនោះ។
[១០៣] ម្នាលចុន្ទ ប្រសិនបើព្រហ្មចរិយធម៌ ប្រកបដោយអង្គទាំងនុ៎ះ ទាំងសាស្តា ក៏ជាថេរៈ ជាអ្នកដឹងរាត្រី បួសយូរ តាំងនៅជាអង្វែង ចំរើនវ័យ ដោយលំដាប់ហើយ តែមិនមានពួកភិក្ខុជាសាវ័ក របស់សាស្តានោះ ជាថេរៈ ជាអ្នកឈ្លាសវៃ ដឹកនាំ ក្លៀវក្លា បានដល់ធម៌ក្សេមចាកយោគៈ អាចនឹងប្រាប់នូវព្រះសទ្ធម្មបាន អាចសង្កត់សង្កិន នូវបរប្បវាទ ដែលកើត
ID: 636817248197045326
ទៅកាន់ទំព័រ៖