ព្រះត្រៃបិដក ភាគ ១៨
អចេលបាដិកបុត្រនោះ ក៏ពោលពាក្យក្នុងកណ្តាលបរិសទ្យ ក្រុងវេសាលី យ៉ាងនេះថា ព្រះសមណគោតម ជាញាណវាទ ឯយើងក៏ជាញាណវាទដែរ អ្នកដែលជាញាណវាទ និងអ្នកដែលជាញាណវាទដូចគ្នា គួរនឹងសំដែងឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សតគ្នា តែព្រះសមណគោតម គួរមកកាន់ទីពាក់កណ្តាលផ្លូវ ឯយើងក៏គួរទៅកាន់ទីពាក់កណ្តាលផ្លូវដែរ ហើយយើងទាំងពីរនាក់នោះ នឹងធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស ក្នុងទីដែលជួបគ្នានោះ បើព្រះសមណគោតម នឹងធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សបាន១ យើងអាចនឹងធ្វើបាន២។ សេចក្តីបំប្រួញ។ យើងអាចនឹងធ្វើឲ្យជាទ្វេគុណៗជាងនោះៗទៅទៀតបាន។ ម្នាលភគ្គវៈ កាលបើសុនក្ខត្តលិច្ឆវិបុត្រ ពោលពាក្យយ៉ាងនេះហើយ តថាគតក៏និយាយនឹងសុនក្ខត្តលិច្ឆវិបុត្រ យ៉ាងនេះថា ម្នាលសុនក្ខត្តៈ អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញទេ ក៏មិនគួរនឹងមកកាន់ទីចំពោះមុខតថាគតឡើយ បើប្រសិនជា
ID: 636817146297296994
ទៅកាន់ទំព័រ៖