ព្រះត្រៃបិដក ភាគ ១៨

ឡើង​ហើយ​ ​ឲ្យ​ជា​ពាក្យ​ ​ដែល​ខ្លួន​សង្កត់សង្កិន​រៀបរយ​ ​ដោយ​ពាក្យ​ប្រកបដោយ​ធម៌​ ​ហើយ​សំដែងធម៌​ ​ព្រមទាំង​បាដិហារិយ៍​ ​ព្រហ្មចរិយ​ធម៌​នោះ​ ​ឈ្មោះថា​ ​មិន​បរិបូណ៌​ដោយ​អង្គ​នោះ​ ​យ៉ាងនេះ​។​ ​ម្នាល​ចុន្ទ​ ​បើ​ព្រហ្មចរិយ​ធម៌​ ​ប្រកបដោយ​អង្គ​ទាំង​នុ៎ះហើយ​ ​ទាំង​សាស្តា​ ​ក៏​ជា​ថេរៈ​ ​ជា​អ្នកដឹង​រាត្រី​ ​បួស​យូរ​ ​តាំងនៅ​ជា​អង្វែង​ ​ចំរើន​វ័យ​ ​ដោយលំដាប់​ហើយ​ ​ទាំង​ពួក​ភិក្ខុ​ជា​សាវ័ក​ ​របស់​សាស្តា​នោះ​ ​ក៏​ជា​ថេរៈ​ ​ជា​អ្នក​ឈ្លាសវៃ​ ​ដឹកនាំ​ ​ក្លៀវក្លា​ ​បាន​ដល់​ធម៌​ក្សេម​ចាក​យោ​គៈ​ ​អាច​នឹង​ប្រាប់​នូវ​ព្រះ​សទ្ធម្ម​បាន​ ​អាច​សង្កត់សង្កិន​នូវ​បរ​ប្ប​វាទ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ជា​ពាក្យ​ ​ដែល​ខ្លួន​សង្កត់សង្កិន​ ​រៀបរយ​ ​ប្រកបដោយ​ធម៌​ ​ហើយ​សំដែងធម៌​ ​ព្រមទាំង​បាដិហារិយ៍​ ​ក្នុង​កាលណា​ ​ព្រហ្មចរិយ​ធម៌​នោះ​ ​ទើប​ឈ្មោះថា​ ​បរិបូណ៌​ដោយ​អង្គ​នោះ​ ​យ៉ាងនេះ​ ​ក្នុង​កាលនោះ​។​
 [​១០៤​]​ ​ម្នាល​ចុន្ទ​ ​ប្រសិនបើ​ព្រហ្មចរិយ​ធម៌​ ​ប្រកបដោយ​អង្គ​ទាំង​នុ៎ះ​ ​ទាំង​សាស្តា​ ​ក៏​ជា​ថេរៈ​ ​ជា​អ្នកដឹង​រាត្រី​ ​បួស​យូរ​ ​តាំងនៅ​ជា​អង្វែង​ ​ចំរើន​វ័យ​ ​ដោយលំដាប់​ហើយ​ ​ទាំង​ពួក​ភិក្ខុ​ជា​សាវ័ក​ ​របស់​សាស្តា​នោះ​ ​ក៏​ជា​ថេរៈ​ ​ជា​អ្នក​ឈ្លាសវៃ​ ​ដឹកនាំ​ ​ក្លៀវក្លា​។​បេ​។​ ​អាច​សង្កត់សង្កិន​នូវ​បរ​ប្ប​វាទ​
ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 636817248538994885
ទៅកាន់ទំព័រ៖