ព្រះត្រៃបិដក ភាគ ១៨

ដែល​កើតឡើង​ហើយ​ ​ជា​ពាក្យ​ ​ដែល​ខ្លួន​សង្កត់សង្កិន​រៀបរយ​ដោយ​ធម៌​ ​ហើយ​សំដែងធម៌​ ​ព្រមទាំង​បាដិហារិយ៍​ ​តែ​ពួក​ភិក្ខុ​ជាន់​កណ្តាល​ ​ជា​សាវ័ក​របស់​សាស្តា​នោះ​ ​មិន​មាន​។​ ​បើ​មានតែ​ពួក​ភិក្ខុ​ជាន់​កណ្តាល​ ​ជា​សាវ័ក​។​ ​តែ​សាស្តា​នោះ​ ​មិន​មាន​ពួក​ភិក្ខុ​ខ្ចី​ជា​សាវ័ក​។​ ​សាស្តា​នោះ​ ​មានតែ​ពួក​ភិក្ខុនី​ខ្ចី​ជា​សាវិកា​។​ ​តែ​សាស្តា​នោះ​ ​មិន​មាន​ពួក​ភិក្ខុនី​ចាស់​ជា​សាវិកា​។​ ​សាស្តា​នោះ​ ​មានតែ​ពួក​ភិក្ខុនី​ចាស់​ ​ជា​សាវិកា​។​ ​តែ​សាស្តា​នោះ​ ​មិន​មាន​ពួក​ភិក្ខុនី​ជាន់​កណ្តាល​ជា​សាវិកា​។​ ​សាស្តា​នោះ​ ​មានតែ​ពួក​ភិក្ខុនី​ជាន់​កណ្តាល​ ​ជា​សាវិកា​។​ ​តែ​សាស្តា​នោះ​ ​មិន​មាន​ពួក​ភិក្ខុនី​ខ្ចី​ ​ជា​សាវិកា​។​ ​សាស្តា​នោះ​ ​មានតែ​ពួក​ភិក្ខុនី​ខ្ចី​ ​ជា​សាវិកា​។​ ​តែ​សាស្តា​នោះ​ ​មិន​មាន​ពួក​គ្រហស្ថ​ឧបាសក​ ​មាន​សម្លៀក​បំពាក់​ស​ ​ប្រព្រឹត្ត​ព្រហ្មចារ្យ​ ​ជា​សាវ័ក​។​ ​បើ​សាស្តា​នោះ​ ​មានតែ​ពួក​គ្រហស្ថ​ឧបាសក​ ​មាន​សម្លៀក​បំពាក់​ស​ ​ប្រព្រឹត្ត​ព្រហ្ម​ចា្យ​ ​ជា​សាវ័ក​។​ ​តែ​សាស្តា​នោះ​ ​មិន​មាន​ពួក​គ្រហស្ថ​ឧបាសក​ ​មាន​សម្លៀក​បំពាក់​ស​ ​ជា​អ្នក​បរិភោគ​កាម​ ​ជា​សាវ័ក​។​ ​បើ​សាស្តា​នោះ​ ​មានតែ​ពួក​គ្រហស្ថ​ឧបាសក​ ​មាន​សម្លៀក​បំពាក់​ស​ ​បរិភោគ​កាម​ ​ជា​សាវ័ក​។​
ថយ | ទំព័រទី ២៥១ | បន្ទាប់
ID: 636817248763387719
ទៅកាន់ទំព័រ៖