ព្រះត្រៃបិដក ភាគ ១៨
តែសាស្តានោះ មិនមានពួកគ្រហស្ថឧបាសិកា មានសម្លៀកបំពាក់ស ប្រព្រឹត្តព្រហ្មចា្យ ជាសាវិកា។ បើសាស្តានោះ មានតែពួកគ្រហស្ថឧបាសិកា មានសម្លៀកបំពាក់ស ប្រព្រឹត្តព្រហ្មចា្យ ជាសាវិកា។ តែសាស្តានោះ មិនមានពួកគ្រហស្ថឧបាសិកា មានសម្លៀកបំពាក់ស បរិភោគកាម ជាសាវិកា។ បើសាស្តានោះ មានតែពួកគ្រហស្ថឧបាសិកា មានសម្លៀកបំពាក់ស បរិភោគកាម ជាសាវិកា។ តែព្រហ្មចរិយធម៌របស់សាស្តានោះ មិនមាំមួនផ្សាយទូលាយទៅ ឥតមានគេចេះដឹងច្រើនក្រាស់ក្រែល ដរាបតែពួកទេវតា និងមនុស្ស សំដែងដោយប្រពៃមិនបាន បើទុកជាព្រហ្មចារ្យរបស់សាស្តានោះ មាំមួនផ្សាយទូលាយទៅ មានគេចេះដឹងច្រើនក្រាស់ក្រែល ដរាបតែពួកទេវតា និងមនុស្ស សំដែងបានដោយប្រពៃ តែមិនបានដល់នូវលាភដ៏ប្រសើរ និងយសដ៏ប្រសើរ កាលបើដូច្នេះ ព្រហ្មចារ្យនោះ ឈ្មោះថា មិនបរិបូណ៌ដោយអង្គនោះទេ។
ID: 636817249029702951
ទៅកាន់ទំព័រ៖