ព្រះត្រៃបិដក ភាគ ១៨

ម្នាល​ចុន្ទ​ ​កាលណាបើ​ព្រហ្មចារ្យ​ ​ប្រកបដោយ​អង្គ​ទាំង​នុ៎ះ​ ​ទាំង​សាស្តា​ ​ក៏​ជា​ថេរៈ​ ​ជា​អ្នកដឹង​រាត្រី​ ​បួស​យូរ​ ​តាំងនៅ​ជា​អង្វែង​ ​ចំរើន​វ័យ​ ​ដោយលំដាប់​ ​ទាំង​ពួក​ភិក្ខុ​ជា​សាវ័ក​ ​របស់​ព្រះ​សាស្តា​នោះ​ ​ក៏​ជា​ថេរៈ​ ​ជា​អ្នក​ឈ្លាសវៃ​ ​អាច​ដឹកនាំ​ ​ក្លៀវក្លា​។​បេ​។​ ​អាច​សំដែងធម៌​ ​ព្រមទាំង​បាដិហារិយ៍​បាន​។​ ​សាស្តា​នោះ​ ​មាន​ពួក​ភិក្ខុ​ជាន់​កណ្តាល​ ​ជា​សាវ័ក​ផង​។​ ​សាស្តា​នោះ​ ​មាន​ពួក​ភិក្ខុ​ខ្ចី​ ​ជា​សាវ័ក​ផង​។​ ​សាស្តា​នោះ​ ​មាន​ពួក​ភិក្ខុនី​ចាស់​ ​ជា​សាវិកា​ផង​។​ ​សាស្តា​នោះ​ ​មាន​ពួក​ភិក្ខុនី​ជាន់​កណ្តាល​ជា​សាវិកា​ផង​។​ ​សាស្តា​នោះ​ ​មាន​ពួក​ភិក្ខុនី​ខ្ចី​ ​ជា​សាវិកា​ផង​។​ ​សាស្តា​នោះ​ ​មាន​ពួក​គ្រហស្ថ​ឧបាសក​ ​មាន​សម្លៀក​បំពាក់​ស​ ​ប្រព្រឹត្ត​ព្រហ្ម​ចា្យ​ ​ជា​សាវ័ក​ផង​។​ ​សាស្តា​នោះ​ ​មាន​ពួក​គ្រហស្ថ​ឧបាសក​ ​មាន​សម្លៀក​បំពាក់​ស​ ​បរិភោគ​កាម​ ​ជា​សាវ័ក​ផង​។​ ​សាស្តា​នោះ​ ​មាន​ពួក​គ្រហស្ថ​ឧបាសិកា​ ​មាន​សម្លៀក​បំពាក់​ស​ ​ប្រព្រឹត្ត​ព្រហ្ម​ចា្យ​ ​ជា​សាវិកា​ផង​។​ ​សាស្តា​នោះ​ ​មាន​ពួក​គ្រហស្ថ​ឧបាសិកា​ ​មាន​សម្លៀក​បំពាក់​ស​ ​បរិភោគ​កាម​ ​ជា​សាវិកា​ផង​។​ ​ទាំង​ព្រហ្មចារ្យ​ ​របស់​សាស្តា​នោះ​ ​ក៏​មាំមួន​ ​ផ្សាយ​ទូលាយ​ទៅ​ ​មាន​គេ​ចេះដឹង​
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 636817249255955892
ទៅកាន់ទំព័រ៖