ព្រះត្រៃបិដក ភាគ ១៨
ច្រើនក្រាស់ក្រែល ដរាបតែពួកទេវតា និងមនុស្ស សំដែងបានដោយប្រពៃ ទាំងបានដល់នូវលាភដ៏ប្រសើរ និងយសដ៏ប្រសើរ កាលបើដូច្នេះ ព្រហ្មចារ្យនោះ ទើបឈ្មោះថា បរិបូណ៌ដោយអង្គនោះ។
[១០៥] ម្នាលចុន្ទ ក៏ឥឡូវនេះ តថាគតជាសាស្តា ជាអរហន្តសម្មាសម្ពុទ្ធ កើតឡើងហើយក្នុងលោក ទាំងធម៌សោត តថាគត បានសំដែងប្រពៃហើយ ប្រកាសទុកប្រពៃហើយ ជានិយ្យានិកធម៌ ជាធម៌ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ ប្រកាសទុកហើយ ទាំងពួកសាវ័ក ក៏តថាគតបានពន្យល់ ឲ្យដឹងច្បាស់សេចក្តីក្នុងព្រះសទ្ធម្មហើយ ទាំងព្រហ្មចរិយធម៌ ដ៏បរិបូណ៌សព្វគ្រប់ ក៏តថាគតបានធ្វើឲ្យជាក់ច្បាស់ ដល់សាវ័កទាំងនោះ ធ្វើឲ្យងាយឡើង ធ្វើដោយបទ ចងក្រង ធ្វើឲ្យជាធម៌ គួរដឹកនាំគ្នាបាន ដរាបតែពួកទេវតា និងមនុស្ស សំដែងបាន ដោយប្រពៃ។ ម្នាលចុន្ទ ឥឡូវនេះ តថាគត ក៏ជាសាស្តា ជាថេរៈ អ្នកដឹងរាត្រី បួសយូរ តាំងនៅអង្វែង ចំរើនវ័យ ដោយលំដាប់ហើយ។
ID: 636817249513370616
ទៅកាន់ទំព័រ៖