ព្រះត្រៃបិដក ភាគ ១៨

 [​១០៦​]​ ​ម្នាល​ចុន្ទ​ ​ក្នុង​កាល​ឥឡូវនេះ​ ​តថាគត​ ​មាន​ពួក​ភិក្ខុ​ជា​ថេរៈ​ ​ជា​សាវ័ក​ ​ជា​អ្នក​ឈ្លាសវៃ​ ​ដឹកនាំ​ ​ក្លៀវក្លា​ ​ដល់​នូវ​ធម៌​ក្សេម​ ​ចាក​យោ​គៈ​ ​អាច​ប្រាប់​នូវ​ព្រះ​សទ្ធម្ម​បាន​ ​អាច​សង្កត់សង្កិន​នូវ​បរ​ប្ប​វាទ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ជា​ពាក្យ​ ​ដែល​ខ្លួន​សង្កត់សង្កិន​រៀបរយ​ ​ដោយ​ពាក្យ​ប្រកបដោយ​ធម៌​ ​ហើយ​សំដែងធម៌​ ​ព្រមទាំង​បាដិហារិយ៍​បាន​។​ ​ម្នាល​ចុន្ទ​ ​ក្នុង​កាល​ឥឡូវនេះ​ ​តថាគត​ ​មាន​ពួក​ភិក្ខុ​ជាន់​កណ្តាល​ ​ជា​សាវ័ក​ផង​។​ ​ម្នាល​ចុន្ទ​ ​ឥឡូវនេះ​ ​តថាគត​ ​មាន​ពួក​ភិក្ខុ​ខ្ចី​ ​ជា​សាវ័ក​ផង​។​ ​ម្នាល​ចុន្ទ​ ​ឥឡូវនេះ​ ​តថាគត​ ​មាន​ពួក​ភិក្ខុនី​ចាស់​ ​ជា​សាវិកា​ផង​។​ ​ម្នាល​ចុន្ទ​ ​ឥឡូវនេះ​ ​តថាគត​ ​មាន​ពួក​ភិក្ខុនី​ជាន់​កណ្តាល​ជា​សាវិកា​ផង​។​ ​ម្នាល​ចុន្ទ​ ​ឥឡូវនេះ​ ​តថាគត​ ​មាន​ពួក​ភិក្ខុនី​ខ្ចី​ ​ជា​សាវិកា​ផង​។​ ​ម្នាល​ចុន្ទ​ ​ឥឡូវនេះ​ ​តថាគត​ ​មាន​ពួក​គ្រហស្ថ​ឧបាសក​ ​មាន​សម្លៀក​បំពាក់​ស​ ​ប្រព្រឹត្ត​ព្រហ្ម​ចា្យ​ ​ជា​សាវ័ក​ផង​។​ ​ម្នាល​ចុន្ទ​ ​ឥឡូវនេះ​ ​តថាគត​ ​មាន​ពួក​គ្រហស្ថ​ឧបាសក​ ​មាន​សម្លៀក​បំពាក់​ស​ ​បរិភោគ​កាម​ ​ជា​សាវ័ក​ផង​។​បេ​។​ ​ម្នាល​ចុន្ទ​ ​ឥឡូវនេះ​ ​តថាគត​ ​មាន​ពួក​គ្រហស្ថ​
ថយ | ទំព័រទី ២៥៥ | បន្ទាប់
ID: 636817249785916204
ទៅកាន់ទំព័រ៖