ព្រះត្រៃបិដក ភាគ ១៨
ឧបាសិកា មានសម្លៀកបំពាក់ស បរិភោគកាម ជាសាវិកា។ ម្នាលចុន្ទ ឥឡូវនេះ ព្រហ្មចរិយធម៌ របស់តថាគត ក៏មាំមួន ផ្សាយទូលាយទៅ មានគេចេះដឹងច្រើនក្រាស់ក្រែល ទាំងពួកទេវតា និងមនុស្ស ក៏សំដែងបាន ដោយប្រពៃហើយ។
[១០៧] ម្នាលចុន្ទ ឥឡូវនេះ ទោះជាសាស្តាទាំងឡាយ កើតឡើងហើយក្នុងលោក។ ម្នាលចុន្ទ តថាគត ជ្រើសរើសមិនឃើញសាស្តាដទៃ សូម្បីម្នាក់ ដែលបានដល់នូវលាភដ៏ប្រសើរ និងយសដ៏ប្រសើរយ៉ាងនេះ ឲ្យដូចជាតថាគតឡើយ។ ម្នាលចុន្ទ ឥឡូវនេះ ទោះជាសង្ឃក្តី គណៈក្តី របស់តថាគត កើតឡើងក្នុងលោកហើយ។ ម្នាលចុន្ទ តថាគត ជ្រើសរើសមិនឃើញសង្ឃដទៃ សូម្បីមួយពួក ដែលបានដល់នូវលាភដ៏ប្រសើរ និងយសដ៏ប្រសើរយ៉ាងនេះ ឲ្យដូចជាភិក្ខុសង្ឃ (ក្នុងសាសនានេះ)ឡើយ។ ម្នាលចុន្ទ បុគ្គល កាលនិយាយពាក្យណា ឲ្យត្រូវនោះ គួរនិយាយថា ព្រហ្មចារ្យ ដល់ព្រមហើយ ដោយហេតុគ្រប់យ៉ាង បរិបូណ៌ហើយ ដោយអាការគ្រប់យ៉ាង មិនខ្វះមិនលើស ដែលព្រះមានព្រះភាគ ត្រាស់ទុកល្អហើយ បរិបូណ៌ទាំងអស់ បានប្រកាសទុកល្អហើយ។ បុគ្គល កាលនិយាយឲ្យត្រូវ គួរនិយាយពាក្យនេះឯងថា
ID: 636817250051141374
ទៅកាន់ទំព័រ៖