ព្រះត្រៃបិដក ភាគ ១៨
ព្រហ្មចារ្យ ដល់ព្រមហើយ ដោយអាការគ្រប់យ៉ាង បរិបូណ៌ ដោយអាការគ្រប់យ៉ាង។បេ។ បានប្រកាសល្អហើយ ដូច្នេះ។ ម្នាលចុន្ទ ឮថា ឧទ្ទករាមបុត្រ និយាយសំដីយ៉ាងនេះថា បុគ្គល កាលឃើញ ក៏ឈ្មោះថាមិនឃើញ។ ឃើញនូវអ្វី ឈ្មោះថា មិនឃើញ។ បុគ្គលឃើញបានតែត្រឹមផ្ទៃនៃកាំបិតកោរ ដែលមុតល្អ តែមិនឃើញមុខកាំបិតកោរទេ។ ម្នាលចុន្ទ នេះឯង ដែលឧទ្ទករាមបុត្រ និយាយថា បុគ្គលកាលឃើញ ក៏ឈ្មោះថា មិនឃើញ។ ម្នាលចុន្ទ ឯពាក្យដែលឧទ្ទករាមបុត្រ ពោលនោះ ជាពាក្យថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់ព្រះអរិយៈ មិនប្រកបដោយប្រយោជន៍ ព្រោះសំដៅកាំបិតកោរតែម្យ៉ាង។ ម្នាលចុន្ទ កាលបើបុគ្គល និយាយពាក្យណា ឲ្យត្រូវនោះ គួរនិយាយថា បុគ្គលកាលឃើញ ក៏ឈ្មោះថា មិនឃើញ។ បុគ្គលកាលនិយាយឲ្យត្រូវ គួរនិយាយពាក្យនេះឯងថា បុគ្គលកាលឃើញ ក៏ឈ្មោះថា មិនឃើញ។ បុគ្គលឃើញនូវអ្វីខ្លះ ឈ្មោះថា មិនឃើញ។ ពាក្យថា ព្រហ្មចារ្យ ដល់ព្រមហើយ ដោយហេតុគ្រប់យ៉ាង បរិបូណ៌ហើយ ដោយអាការគ្រប់យ៉ាង មិនខ្វះ មិនលើស ដែលតថាគត សំដែងទុកល្អហើយ បរិបូណ៌ទាំងអស់ បានប្រកាសទុកល្អហើយ យ៉ាងនេះ
ID: 636817250305325913
ទៅកាន់ទំព័រ៖