ព្រះត្រៃបិដក ភាគ ១៨

បុគ្គល​មិនឃើញ​សេចក្តី​នុ៎ះ​ ​ដូច្នេះ​សោះ​ ​សមជា​ដក​ពាក្យ​នេះ​ចេញ​ ​ក្នុង​រឿង​នោះ​។​ ​បុគ្គល​នោះ​ ​ថែមទាំង​មិនឃើញ​សេចក្តី​នុ៎ះ​ ​ដូច្នេះ​ថា​ ​ព្រហ្មចារ្យ​នោះ​ ​បរិសុទ្ធ​ក្រៃលែង​យ៉ាងនេះ​ ​សមជា​បញ្ចូល​ពាក្យ​នេះ​ ​ក្នុង​រឿង​នុ៎ះ​។​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​មិនឃើញ​សេចក្តី​នៃ​ពាក្យ​ថា​ ​ព្រហ្មចារ្យ​នោះ​ ​បរិសុទ្ធ​ក្រៃលែង​ ​ដូច្នេះ​ ​យ៉ាងនេះ​។​ ​នេះ​ហៅថា​ ​បុគ្គល​កាល​ឃើញ​ ​ឈ្មោះថា​ ​មិនឃើញ​។​ ​ម្នាល​ចុន្ទ​ ​បុគ្គល​កាល​និយាយ​ពាក្យ​ណា​ ​ឲ្យ​ត្រូវ​នោះ​ ​គួរ​និយាយ​ថា​ ​ព្រហ្មចារ្យ​ ​ដល់​ព្រម​ហើយ​ ​ដោយហេតុ​គ្រប់យ៉ាង​។​បេ​។​ ​បាន​ប្រកាស​ទុក​ល្អ​ហើយ​។​ ​បុគ្គល​កាល​និយាយ​ឲ្យ​ត្រូវ​ ​គួរ​និយាយ​ពាក្យ​នេះឯង​ថា​ ​ព្រហ្មចារ្យ​ ​ដល់​ព្រម​ហើយ​ ​ដោយហេតុ​គ្រប់យ៉ាង​ ​បរិបូណ៌​ហើយ​ ​ដោយ​អាការ​គ្រប់យ៉ាង​ ​មិន​ខ្វះ​ ​មិន​លើស​ ​ដែល​តថាគត​ ​សំដែង​ទុក​ល្អ​ហើយ​ ​បរិបូណ៌​ទាំងអស់​ ​បាន​ប្រកាស​ទុក​ល្អ​ហើយ​ ​ដូច្នេះ​។​
 [​១០៨​]​ ​ម្នាល​ចុន្ទ​ ​ព្រោះហេតុនោះ​ ​ធម៌​ទាំងឡាយ​ណា​ ​ដែល​តថាគត​ ​បាន​ត្រាស់​ដឹង​ ​សំដែង​ទុក​ល្អ​ហើយ​ ​ក្នុង​លោក​នេះ​ ​គួរឲ្យ​អ្នក​ទាំងអស់​រួមគំនិត​ ​មក​ប្រជុំ​រួបរួម​ផ្ទៀងផ្ទាត់​ ​នូវ​អត្ថ​ដោយ​អត្ថ​ ​ព្យញ្ជនៈ​ ​ដោយ​ព្យញ្ជនៈ​ ​ក្នុង​ធម៌​នោះ​ ​ដែល​ជាហេតុ​ឲ្យ​ព្រហ្មចារ្យ​នេះ​ ​តាំងនៅ​មាំ​ ​ឋិតឋេរ​អស់​កាលយូរ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​
ថយ | ទំព័រទី ២៥៨ | បន្ទាប់
ID: 636817250598742695
ទៅកាន់ទំព័រ៖