ព្រះត្រៃបិដក ភាគ ១៨
ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលចុន្ទ ធម៌ទាំងឡាយដែលតថាគត បានសំដែងហើយដល់អ្នក ព្រោះសេចក្តីដឹងដ៏ក្រៃលែងនោះ តើដូចម្តេច។ ពួកអ្នកទាំងអស់គ្នា ត្រូវរួមគំនិត មកប្រជុំរួបរួមផ្ទៀងផ្ទាត់ នូវអត្ថដោយអត្ថ ព្យញ្ជនៈ ដោយព្យញ្ជនៈ ក្នុងពួកធម៌ណា ដែលជាហេតុឲ្យព្រហ្មចារ្យនេះ តាំងនៅបានមាំមួន ឋិតឋេរអស់កាលយូរ ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ពួកធម៌នោះ ដូចម្តេចខ្លះ។ ពួកធម៌នោះ គឺ សិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ត្រិយ៥ ពលៈ៥ សម្ពោជ្ឈង្គ៧ និងអរិយមគ្គប្រកបដោយអង្គ៨។ ម្នាលចុន្ទ ធម៌ទាំងឡាយនេះឯង ដែលតថាគត បានត្រាស់ដឹង សំដែងហើយ ដែលពួកបរិស័ទទាំងអស់ ត្រូវរួមគំនិត ប្រជុំរួបរួមផ្ទៀងផ្ទាត់ នូវអត្ថដោយអត្ថ ព្យញ្ជនៈ ដោយព្យញ្ជនៈ ដែលជាហេតុឲ្យព្រហ្មចារ្យនេះ ឋិតនៅបានមាំ តាំងនៅអស់កាលយូរ ដើម្បីជាប្រយោជន៍
ID: 636817250906300287
ទៅកាន់ទំព័រ៖