ព្រះត្រៃបិដក ភាគ ១៨

អ​ចេ​លបា​ដិក​បុត្រ​នោះ​ ​តាំងចិត្ត​យ៉ាងនេះ​ថា​ ​អាត្មាអញ​មិន​លះបង់​វាចា​នោះ​ ​មិន​លះបង់​ចិត្ត​នោះ​ ​មិន​លះបង់​ទិដ្ឋិ​នោះ​ចេញ​ទេ​ ​ហើយ​គប្បី​ទៅកាន់​ទី​ចំពោះមុខនៃ​ព្រះសមណគោតម​ដូច្នេះ​ ​ក្បាល​របស់​អ​ចេ​លបា​ដិក​បុត្រ​នោះ​ ​មុខ​ជា​នឹង​ធ្លាក់ចុះ​(​១​)​ ​។​ ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​ក៏​និយាយ​ទៀត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​រក្សា​នូវ​វាចា​នុ៎ះ​ ​សូម​ព្រះ​សុគត​រក្សា​នូវ​វាចា​នុ៎ះ​។​ ​តថាគត​ ​និយាយ​ថា​ ​ម្នាល​សុ​នក្ខត្តៈ​ ​ព្រោះ​ហេតុអ្វី​ ​បាន​ជា​អ្នក​និយាយ​នឹង​តថាគត​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​រក្សា​នូវ​វាចា​នុ៎ះ​ ​សូម​ព្រះ​សុគត​រក្សា​នូវ​វាចា​នុ៎ះ​។​ ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​ទូល​តប​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​បាន​ពោល​នូវ​វាចា​នុ៎ះ​ ​ដោយ​ដាច់ខាត​ដូច្នេះ​ថា​ ​អ​ចេ​លបា​ដិក​បុត្រ​ ​បើ​មិន​លះបង់​វាចា​នោះ​ ​មិន​លះបង់​ចិត្ត​នោះ​ ​មិន​លះបង់​ទិដ្ឋិ​នោះ​ចេញ​ទេ​ ​មិន​គួរ​នឹង​មកកាន់​ទី​ចំពោះមុខ​តថាគត​បាន​ឡើយ​ ​បើប្រសិន​ជា​អ​ចេ​លបា​ដិក​បុត្រ​នោះ​ ​តាំងចិត្ត​យ៉ាងនេះ​ថា​ ​អាត្មាអញ​មិន​លះបង់​វាចា​នោះ​ ​មិន​លះបង់​ចិត្ត​នោះ​ ​មិន​លះបង់​ទិដ្ឋិ​នោះ​ចេញ​ទេ​ ​ហើយ​គប្បី​ទៅកាន់​ទី​ចំពោះមុខនៃ​ព្រះសមណគោតម​ដូច្នេះ​ ​ក្បាល​របស់​អ​ចេ​លបា​ដិក​បុត្រ​នោះ​ ​មុខ​ជា​នឹង​ធ្លាក់ចុះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប្រសិនបើ​អ​ចេ​លបា​ដិក​បុត្រ​នឹង​មក​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ក្បាល​គប្បី​ធ្លាក់ចុះ​អំពី​ក​ ​ដូចជា​ផ្លែ​ត្នោត​ទុំ​ ​ជ្រុះ​អំពី​ទង​ ​ឬ​គប្បី​ចែកចេញជា៧ភាគ​។
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 636817146642686749
ទៅកាន់ទំព័រ៖