ព្រះត្រៃបិដក ភាគ ១៨
ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។
[១០៩] ម្នាលចុន្ទ ពួកអ្នកនោះឯង ជាអ្នកព្រមព្រៀងគ្នា ជាអ្នកមានចិត្តរីករាយ មិនទាស់ទែងគ្នា គប្បីសិក្សាចុះ។ សង្ឃជាសព្រហ្មចារីបុគ្គលណាមួយ និយាយធម៌ ក្នុងការនិយាយធម៌នោះ បើអ្នកទាំងឡាយ មានសេចក្តីយល់យ៉ាងនេះថា ម្នាលអាវុសោ លោកដ៏មានអាយុនេះឯង កាន់យកនូវអត្ថខុស សំដែងនូវព្យញ្ជនៈក៏ខុស។ អ្នកទាំងឡាយ មិនត្រូវត្រេកអរ មិនត្រូវហាមឃាត់គេឡើយ។ លុះពួកអ្នកមិនត្រេកអរ មិនជំទាស់ហើយ គួរនិយាយនឹងគេ យ៉ាងនេះថា ម្នាលអាវុសោ ព្យញ្ជនៈទាំងនេះ ឬថា ព្យញ្ជនៈទាំងនុ៎ះ របស់អត្ថនេះ ពួកណាស្រួលជាង មួយទៀត អត្ថនេះ ឬក៏អត្ថនុ៎ះ របស់ព្យញ្ជនៈពួកនេះ អត្ថណាស្រួលជាង។ ប្រសិនបើគេនិយាយ យ៉ាងនេះថា ម្នាលអាវុសោ
ID: 636817251204247328
ទៅកាន់ទំព័រ៖