ព្រះត្រៃបិដក ភាគ ១៨

អត្ថ​ណា​ស្រួល​ជាង​។​ ​ប្រសិនបើ​គេ​និយាយ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​អត្ថ​នេះឯង​ ​របស់​ព្យញ្ជនៈ​ពួក​នេះ​ ​ជា​អត្ថ​ស្រួល​ជាង​។​ ​អ្នក​ទាំងឡាយ​ ​មិន​ត្រូវលើ​ក​ ​មិន​ត្រូវ​បង្អាប់​គេ​ឡើយ​។​ ​លុះ​មិន​លើក​ ​មិន​បង្អាប់​ហើយ​ ​គួរ​ពន្យល់​គេ​ដោយ​ស្រួលបួល​ ​ដើម្បី​ចាំទុក​នូវ​អត្ថ​នោះ​។​
 [​១១១​]​ ​ម្នាល​ចុន្ទ​ ​បើ​សង្ឃ​ជាស​ព្រហ្មចារី​ដទៃទៀត​ ​និយាយ​ធម៌​ ​ក្នុង​ការ​និយាយ​នោះ​ ​បើ​អ្នក​ទាំងឡាយ​ ​មាន​សេចក្តី​យល់​យ៉ាងនេះ​ថា​ ​លោក​មាន​អាយុ​នេះឯង​ ​កាន់​យក​នូវ​អត្ថ​ត្រូវ​ ​(​តែ​)​ ​សំដែង​នូវ​ព្យញ្ជនៈ​ខុស​។​ ​អ្នក​ទាំងឡាយ​ ​មិន​ត្រូវ​ត្រេកអរ​ ​មិន​ត្រូវ​ជំទាស់​គេ​ឡើយ​។​ ​លុះ​មិន​ត្រេកអរ​ ​មិន​ជំទាស់​ហើយ​ ​ត្រូវ​និយាយ​នឹងគេ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ពួក​ព្យញ្ជនៈ​នេះ​ ​ឬ​ពួក​ព្យញ្ជនៈ​នុ៎ះ​ ​របស់​អត្ថ​នេះ​ ​ពួក​ណា​ស្រួល​ជាង​។​ ​បើ​គេ​និយាយ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ពួក​ព្យញ្ជនៈ​នេះឯង​ ​របស់​អត្ថ​នេះ
ថយ | ទំព័រទី ២៦២ | បន្ទាប់
ID: 636817251739577947
ទៅកាន់ទំព័រ៖