ព្រះត្រៃបិដក ភាគ ១៨
[១១៣] ម្នាលចុន្ទ តថាគត មិនសំដែងធម៌ ដើម្បីរារាំងនូវអាសវៈទាំងឡាយ ដែលប្រព្រឹត្តទៅក្នុងបច្ចុប្បន្ន តែមួយយ៉ាង ដល់ពួកអ្នកទេ ម្នាលចុន្ទ តថាគត មិនសំដែងធម៌ ដើម្បីកំចាត់បង់ នូវអាសវៈទាំងឡាយ ដែលប្រព្រឹត្តទៅក្នុងលោកខាងមុខ ប៉ុណ្ណោះទេ ម្នាលចុន្ទ តថាគត សំដែងធម៌ ដើម្បីរារាំងនូវអាសវៈទាំងឡាយ ដែលប្រព្រឹត្តទៅក្នុងបច្ចុប្បន្នផង ដើម្បីកំចាត់បង់ នូវអាសវៈទាំងឡាយ ដែលប្រព្រឹត្តទៅក្នុងលោកខាងមុខផង។ ម្នាលចុន្ទ ព្រោះហេតុដូច្នោះ ចីវរណា ដែលតថាគត បានអនុញ្ញាតហើយ ដល់អ្នកទាំងឡាយ ចីវរនោះ ក៏សមគួរដល់អ្នកទាំងឡាយ ដើម្បីការពារនូវត្រជាក់ ដើម្បីការពារនូវកំដៅ ដើម្បីការពារនូវសម្ផ័ស្សរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំ ទាំងឡាយប៉ុណ្ណោះ ទាំងដើម្បីបិទបាំង នូវអវយវៈ ជាគ្រឿងញុំាងសេចក្តីអៀនខ្មាស ឲ្យកម្រើក ប៉ុណ្ណោះឯង ចង្ហាន់បិណ្ឌបាតណា ដែលតថាគត បានអនុញ្ញាតហើយ ដល់អ្នកទាំងឡាយ ចង្ហាន់បិណ្ឌបាតនោះ ក៏គួរដល់អ្នកទាំងឡាយ ដើម្បីគ្រាន់តែឲ្យកាយនេះ តាំងនៅបាន ប្រព្រឹត្តទៅបាន ដើម្បីកំចាត់បង់ នូវសេចក្តីលំបាក ដើម្បីអនុគ្រោះដល់ព្រហ្មចារ្យ ដើម្បីធ្វើទុកក្នុងចិត្តថា អាត្មាអញ នឹងបំបាត់ នូវវេទនាចាស់ផង
ID: 636817252328221616
ទៅកាន់ទំព័រ៖