ព្រះត្រៃបិដក ភាគ ១៨

សមបី​ជា​និយាយ​យ៉ាងនេះ​ថា​ ​ពួក​សមណ​សក្យបុត្តិយ៍​ ​ជា​អ្នក​ប្រក​បរឿយៗ​ ​នូវ​សុខល្លិកានុយោគ​ទាំង៤នេះ​។​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​និយាយ​តប​ទៅ​នឹង​ពួ​ក​បរិ​ព្វា​ជ​ក​នោះ​ថា​ ​ពួក​លោក​កុំ​និយាយ​យ៉ាងនោះ​ ​ឯ​ពួ​ក​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​មិនមែន​និយាយ​ដោយ​ត្រឹមត្រូវ​នឹង​ពួក​អ្នក​ទេ​ ​ពួ​ក​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​មិន​គប្បី​បង្កាច់​ពួក​អ្នក​ ​ដោយ​ពាក្យ​មិនមែន​ ​ដោយ​ពាក្យ​មិន​ពិត​ទេ​។​
 [​១១៥​]​ ​ម្នាល​ចុន្ទ​ ​សុខល្លិកានុយោគ​នេះ​មាន៤​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​នឿយណាយ​ ​ដើម្បី​សេចក្តី​ប្រាសចាក​រាគៈ​ ​ដើម្បី​សេចក្តី​រំលត់ទុក្ខ​ ​ដើម្បី​សេចក្តី​ស្ងប់​រម្ងាប់​ ​ដើម្បី​សេចក្តី​ដឹង​ក្រៃលែង​ ​ដើម្បី​សេចក្តី​ត្រាស់​ដឹង​ ​ដើម្បី​ព្រះនិព្វាន​ដោយពិត​។​ ​សុខល្លិកានុយោគ៤យ៉ាងនោះ​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ចុន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងាត់​ស្រឡះ​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ស្រឡះ​ចាក​ធម៌​ទាំងឡាយ​ ​ជាអកុសល​ ​ដល់​នូវ​បឋមជ្ឈាន​ ​ដែល​ប្រកបដោយ​វិតក្កៈ​ ​វិចារៈ​ ​មាន​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​ ​(​ជា​អារម្មណ៍​)​ ​នេះ​ឈ្មោះថា​ ​សុខល្លិកានុយោគ​ទី១​។​ ​ម្នាល​ចុន្ទ​ ​មួយទៀត​ ​ព្រោះ​សេចក្តី​រម្ងាប់​នូវ​វិតក្កៈ​ ​និង​វិចារៈ​ទាំងឡាយ​។​បេ​។​ ​ភិក្ខុ​ដល់​នូវ​ទុតិយជ្ឈាន​ ​នេះ​ឈ្មោះថា​ ​សុខល្លិកានុយោគ​ទី២​។​
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 636817253798875733
ទៅកាន់ទំព័រ៖