ព្រះត្រៃបិដក ភាគ ១៨

កាន់​ទី​ចំពោះ​ព្រះ​ភក្ត្រ​ព្រះមានព្រះភាគ​ ​ដោយ​រូប​ប្លែក​(​១​)​ ​បាន​ ​ពាក្យ​របស់​ព្រះមានព្រះភាគ​ ​នឹង​ត្រឡប់ទៅ​ជា​ពាក្យ​មុសា​វិញ​។​ ​តថាគត​ក៏​និយាយ​ទៀត​ថា​ ​ម្នាល​សុ​នក្ខត្តៈ​ ​វាចា​ណា​ ​មានដំណើរ​បែក​ជា​ពីរ​ផ្លូវ​ ​តថាគត​គប្បី​ពោល​វាចា​នោះ​ដែរ​ឬទេ​។​ ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​ក៏​ទូល​តប​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បាន​កំណត់​ជ្រាប​ចិត្ត​របស់​អ​ចេ​លបា​ដិក​បុត្រ​ ​ដោយ​ព្រះហឫទ័យ​របស់​ព្រះអង្គ​ថា​ ​អ​ចេ​លបា​ដិក​បុត្រ​ ​បើ​មិន​លះបង់​វាចា​នោះ​ ​មិន​លះបង់​ចិត្ត​នោះ​ ​មិន​លះបង់​ទិដ្ឋិ​នោះ​ចេញ​ទេ​ ​មិន​គួរ​នឹង​មកកាន់​ទី​ចំពោះមុខ​តថាគត​បាន​ឡើយ​ ​បើប្រសិន​ជា​អ​ចេ​លបា​ដិក​បុត្រ​នោះ​ ​តាំងចិត្ត​យ៉ាងនេះ​ថា​ ​អាត្មាអញ​មិន​លះបង់​វាចា​នោះ​ ​មិន​លះបង់​ចិត្ត​នោះ​ ​មិន​លះបង់​ទិដ្ឋិ​នោះ​ ​ហើយ​គប្បី​ទៅកាន់​ទី​ចំពោះមុខនៃ​ព្រះសមណគោតម​ដូច្នេះ​ ​ក្បាល​របស់​អ​ចេ​លបា​ដិក​បុត្រ​នោះ​ ​មុខ​ជា​នឹង​ធ្លាក់ចុះ​ ​ដូច្នេះ​ឬ​ ​ឬក៏​ទេវតា​ទាំងឡាយ​ ​មក​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អ​ចេ​លបា​ដិក​បុត្រ​ ​បើ​មិន​លះបង់​វាចា​នោះ​ ​មិន​គួរ​នឹង​។​បេ​។​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​រូប​ដែល​កំបាំង​បាត់​ ​មើល​មិនឃើញ​ ​ឬ​រូប​ប្លែក​ ​មាន​រូប​សីហៈ​ ​និង​ខ្លា​ជាដើម​។​
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 636817146994526873
ទៅកាន់ទំព័រ៖