ព្រះត្រៃបិដក ភាគ ១៨

 [​១១៦​]​ ​ម្នាល​ចុន្ទ​ ​ហេតុ​ជាទី​តាំង​រមែង​មាន​យ៉ាងនេះ​ ​គឺ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​សមបី​ជា​និយាយ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ផល​ប៉ុន្មាន​យ៉ាង​ ​អានិសង្ស​ប៉ុន្មាន​យ៉ាង​ ​រមែង​ប្រាកដ​ ​ដល់​បុគ្គល​អ្នក​ប្រក​បរឿយៗ​ ​នូវ​សុខល្លិកានុយោគ​ទាំង៤យ៉ាងនេះ​។​ ​ម្នាល​ចុន្ទ​ ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​និយាយ​យ៉ាងនេះ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​និយាយ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ផល៤យ៉ាង​ ​អានិសង្ស៤យ៉ាង​ ​រមែង​ប្រាកដ​ ​ដល់​ពួក​បុគ្គល​ ​អ្នក​ប្រក​បរឿយៗ​ ​នូវ​សុខល្លិកានុយោគ​ទាំង៤​ ​យ៉ាងនេះ​ឯង​។​ ​ផល​ ​និង​អានិសង្ស​ ​ទាំង៤យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ក្នុង​ធម្មវិន័យ​នេះ​ ​ជា​សោតាបន្ន​បុគ្គល​ ​មាន​កិរិយា​មិន​ធ្លាក់ចុះ​ជា​ធម្មតា​ ​ជា​បុគ្គល​ទៀងទាត់​ ​មាន​សេចក្តី​ត្រាស់​ដឹង​ ​ប្រព្រឹត្តទៅ​ខាងមុខ​ ​ព្រោះ​អស់​ទៅ​ ​នៃ​សំយោជនៈ​ទាំង៣នេះ​ ​ជា​ផល​ទី១​ ​ជា​អានិសង្ស​ទី១​។​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​ភិក្ខុ​ជាស​ក​ទា​គមិ​បុគ្គល​ ​ព្រោះ​អស់​ទៅ​ ​នៃ​សំយោជនៈ​ ​ទាំង៣​ ​ទាំង​ស្រាលស្តើង​ចាក​រាគៈ​ ​ទោសៈ​ ​និង​មោហៈ​ ​មកកាន់​លោក​នេះ​ម្តង​ទៀត​ ​រមែង​ធ្វើ​នូវ​ទីបំផុត​ ​នៃ​ទុក្ខ​បាន​ ​នេះ​ជា​ផល​ទី២​ ​ជា​អានិសង្ស​ទី២​។​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​ភិក្ខុ​បាន​កំណើត
ថយ | ទំព័រទី ២៧០ | បន្ទាប់
ID: 636817254329206066
ទៅកាន់ទំព័រ៖