ព្រះត្រៃបិដក ភាគ ១៨

ជា​ឱប​បា​តិកៈ​ ​(​អនាគាមិ​បុគ្គល​)​តែង​បរិនិព្វាន​ក្នុង​ភព​នោះ​ ​មាន​កិរិយា​មិន​ត្រឡប់​ចាកលោក​នេះ​ ​ជា​ធម្មតា​ ​ព្រោះ​អស់​ទៅ​ ​នៃ​សំយោជនៈ​ ​ជា​ចំណែកខាង​ក្រោម៥​ ​នេះ​ជា​ផល​ទី៣​ ​ជា​អានិសង្ស​ទី៣​។​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​ភិក្ខុ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​(​១​)​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​របស់​ខ្លួន​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​រមែង​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​នេះ​ជា​ផល​ទី៤​ ​ជា​អានិសង្ស​ទី៤​។​ ​ម្នាល​អាវុសោ​ ​ផល​ទាំង៤នេះ​ ​អានិសង្ស​ទាំង៤នេះ​ ​រមែង​ប្រាកដ​ ​ដល់​ពួក​ភិក្ខុ​ ​អ្នក​ប្រក​បរឿយៗ​ ​នូវ​សុខល្លិកានុយោគ​ ​ទាំងនេះ​ឯង​។​
​(​១​)​ ​ចេ​តោ​វិមុត្តិ​ ​សេចក្តី​រួចចាក​កិលេស​ដោយអំណាច​ចិត្ត​ ​គឺ​វិមុត្តិ​ ​មាន​សមាធិ​ ​ជា​បទដ្ឋាន​ ​សំដៅយក​វិមុត្តិ​ ​របស់​ព្រះ​អរិយៈ​ ​ដែល​បានសម្រេច​អរូបជ្ឈាន​ណាមួយ​រួចហើយ​ ​ទើប​បំពេញ​វិបស្សនា​ជា​ក្រោយ​។​ ​បញ្ញា​វិមុត្តិ​ ​សេចក្តី​រួច​ ​ដោយអំណាច​បញ្ញា​ ​គឺ​វិមុត្តិ​សម្រេច​ ​ដោយ​ការ​បំពេញ​តែ​វិបស្សនា​សុទ្ធ​ ​ឬ​បាន​ត្រឹម​រូបជ្ឈាន​ណាមួយ​ ​ហើយក៏​សម្រេចមគ្គផល​ ​សំដៅយក​វិមុត្តិ​ ​របស់​ពួក​ព្រះ​អរិយៈ​ ​ប៉ែក​ខាង​សុ​ក្ខ​វិប​ស្ស​កៈ​ ​ក្នុង​ទី​ខ្លះ​ ​លោក​ថា​ ​ជា​ឈ្មោះ​អរហត្តផល​ ​ជាមួយគ្នា​ ​គឺ​ចេ​តោ​វិមុត្តិ​ ​សំដៅ​ដល់​ការ​ផុត​ចាក​រាគៈ​ ​បញ្ញា​វិមុត្តិ​ ​ការ​ផុត​ចាក​អវិជ្ជា​។​ ​ក្នុង​បរមត្ថ​ទីប​នី​ ​អដ្ឋកថា​ ​អភិធម្ម​ ​បញ្ជាក់​ថា​ ​សុ​ក្ខ​វិប​ស្ស​កៈ​ ​ហៅ​បាន​តាំងពី​ព្រះ​សោតា​ឡើង​ទៅ​ ​ក្នុង​សូត្រ​នេះ​ ​មាន​បន្ថែម​ពាក្យ​ថា​ ​មិន​មាន​អាសវៈ​ ​បន្ទាប់​នឹង​ចេ​តោ​វិមុត្តិ​ ​បញ្ញា​វិមុត្តិ​ផង​ ​នាំឲ្យ​យល់ថា​ ​វិមុត្តិ​ទាំងពីរ​នេះ​ ​គង់​ហៅ​បាន​តាំងពី​ស្រោតា​ឡើង​ទៅ​ដែរ​។​
ថយ | ទំព័រទី ២៧១ | បន្ទាប់
ID: 636817254761160772
ទៅកាន់ទំព័រ៖