ព្រះត្រៃបិដក ភាគ ១៨
[១១៧] ម្នាលចុន្ទ ហេតុជាទីតាំងរមែងមានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះថា ពួកសមណៈ ជាសក្យបុត្តិយ៍ ជាបុគ្គលមានសភាពមិនឋិតថេរ។ ម្នាលចុន្ទ ពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះ អ្នកទាំងឡាយ ត្រូវនិយាយយ៉ាងនេះថា ម្នាលអាវុសោ ធម៌ទាំងឡាយ ដែលព្រះមានព្រះភាគ ព្រះអង្គនោះ ទ្រង់ជ្រាបទ្រង់ឃើញ ជាព្រះអរហន្តសម្មាសម្ពុទ្ធ សំដែងហើយ បញ្ញត្តហើយ ដល់សាវ័កទាំងឡាយ ជាធម៌ដែលពួកសាវ័ក មិនត្រូវប្រព្រឹត្តកន្លងដរាបដល់អស់ជីវិត (នោះ) រមែងមានពិត។ ម្នាលអាវុសោ សសរគោល ឬសសរដែក ដែលលិចទៅក្នុងដីដ៏ជ្រៅ ដែលបុគ្គលដាំហើយដោយល្អ មិនកម្រើក មិនរញ្ជួយ យ៉ាងណាមិញ ម្នាលអាវុសោ ធម៌ទាំងឡាយ ដែលព្រះមានព្រះភាគព្រះអង្គនោះ ទ្រង់ជ្រាប ទ្រង់ឃើញ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ សំដែងហើយ បញ្ញត្តហើយ ដល់សាវ័កទាំងឡាយ ជាធម៌ដែលពួកសាវ័ក មិនត្រូវប្រព្រឹត្តកន្លង ដរាបដល់អស់ជីវិត យ៉ាងនោះឯង។ ម្នាលអាវុសោ ភិក្ខុណា ជាព្រះអរហន្ត ខីណាស្រព មានព្រហ្មចរិយធម៌ចប់ស្រេចហើយ មានកិច្ចធ្វើហើយ មានភារៈដាក់ចុះហើយ មាន
ID: 636817255008494919
ទៅកាន់ទំព័រ៖