ព្រះត្រៃបិដក ភាគ ១៨
ប្រយោជន៍ដល់ហើយ ដោយលំដាប់ មានសំយោជនៈ ក្នុងភពអស់រលីងហើយ ជាអ្នកផុតស្រឡះហើយ ព្រោះដឹងដោយប្រពៃ ភិក្ខុនោះ ឈប់ប្រព្រឹត្តកន្លង នូវហេតុទាំងឡាយ៩យ៉ាង។ ម្នាលអាវុសោ ភិក្ខុជាខីណាសវៈ ឈប់ក្លែងផ្តាច់បង់សត្វចាកជីវិត ភិក្ខុជាខីណាសវៈ ឈប់កាន់យកនូវវត្ថុ ដែលគេមិនបានឲ្យ ដែលហៅថា លួច ភិក្ខុជាខីណាសវៈ ឈប់សេពនូវមេថុនធម្ម ភិក្ខុជាខីណាសវៈ ឈប់ពោលពាក្យមុសាវាទ ដោយដឹងខ្លួន ភិក្ខុជាខីណាសវៈ ឈប់បរិភោគ នូវកាមដែលជាសន្និធិការកៈទាំងឡាយ ដូចកាលដែលខ្លួន នៅជាគ្រហស្ថពីមុន ភិក្ខុជាខីណាសវៈ ឈប់លុះឆន្ទាគតិ ភិក្ខុជាខីណាសវៈ ឈប់លុះទោសាគតិ ភិក្ខុជាខីណាសវៈ ឈប់លុះមោហាគតិ ភិក្ខុជាខីណាសវៈ ឈប់លុះភយាគតិ
(១) ។ ម្នាលអាវុសោ ភិក្ខុណាជាព្រះអរហន្តខីណាស្រព មានព្រហ្មចរិយធម៌ ចប់ស្រេចហើយ មានកិច្ចធ្វើហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍ដល់ហើយដោយលំដាប់
(១) អដ្ឋកថា សំដៅយកការបរិភោគវត្ថុកាម គឺកាមគុណ៥ មានរូបជាដើម និងកិលេសកាម គឺកិលេសជាហេតុឲ្យប្រាថ្នានូវរូបដើម ដែលខ្លួនបានធ្វើការសន្សំមករួចហើយ។
ID: 636817255332393445
ទៅកាន់ទំព័រ៖