ព្រះត្រៃបិដក ភាគ ១៨

 [​១១៩​]​ ​ម្នាល​ចុន្ទ​ ​បើ​ពាក្យ​ដែល​កន្លង​ហើយ​មិន​ពិត​ ​មិនមែន​មិន​ប្រកបដោយ​ប្រយោជន៍​ ​តថាគត​ ​មិន​ព្យាករ​ពាក្យ​នោះ​ទេ​។​ ​ម្នាល​ចុន្ទ​ ​បើ​ពាក្យ​ដែល​កន្លង​ហើយ​ ​ជា​ពាក្យពិត​ប្រាកដ​ ​(​តែ​)​ ​មិន​ប្រកបដោយ​ប្រយោជន៍​ ​តថាគត​ក៏​មិន​ព្យាករ​ពាក្យ​នោះ​ដែរ​។​ ​ម្នាល​ចុន្ទ​ ​ប្រសិនបើ​ពាក្យ​ដែល​កន្លង​ហើយ​ ​ជា​ពាក្យពិត​ប្រាកដ​ ​ប្រកបដោយ​ប្រយោជន៍​ ​តថាគត​ជា​អ្នកដឹង​កាលគួរ​ ​ក្នុង​ពាក្យ​នោះ​ ​ទើប​ព្យាករ​ប្រស្នា​នោះ​។​ ​ម្នាល​ចុន្ទ​ ​បើ​ពាក្យជា​អនាគត​។​បេ​។​ ​ម្នាល​ចុន្ទ​ ​បើ​ពាក្យជា​បច្ចុប្បន្ន​ ​មិន​ពិត​មិនមែន​ ​មិន​ប្រកបដោយ​ប្រយោជន៍​ ​តថាគត​ ​រមែង​មិន​ព្យាករ​ពាក្យ​នោះ​ទេ​។​ ​ម្នាល​ចុន្ទ​ ​បើ​ពាក្យជា​បច្ចុប្បន្ន​ដែល​ពិតមែន​ ​(​តែ​)​ ​មិន​ប្រកបដោយ​ប្រយោជន៍​ ​តថាគត​រមែង​មិន​ព្យាករ​ពាក្យ​នោះ​ទេ​។​ ​ម្នាល​ចុន្ទ​ ​តែបើ​ពាក្យជា​បច្ចុប្បន្ន​ ​ដែល​ពិតមែន​ ​ប្រកបដោយ​ប្រយោជន៍​ ​តថាគត​ ​ជា​អ្នកដឹង​កាលគួរ​ ​ក្នុង​ពាក្យ​នះ​ ​ទើប​ព្យាករ​នូវ​ប្រស្នា​នោះ​។​ ​ម្នាល​ចុន្ទ​ ​តថាគត​ ​តែង​និយាយ​ក្នុង​កាលគួរ​ ​និយាយ​តែ​ពាក្យសច្ចៈ​ ​និយាយ​តែ​ពាក្យពិត​ ​និយាយ​តែ​ពាក្យជា​ប្រយោជន៍​ ​និយាយ​តែ​ពាក្យជា​ធម៌​ ​និយាយ​តែ​ពាក្យជា​វិន័យ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​ជា​អតីត​ ​អនាគត​ ​និង​បច្ចុប្បន្ន​ ​ព្រោះហេតុនោះ​ ​បាន​ជា​ហៅថា​ ​ព្រះ​តថាគត​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​
ថយ | ទំព័រទី ២៧៥ | បន្ទាប់
ID: 636817256202493212
ទៅកាន់ទំព័រ៖