ព្រះត្រៃបិដក ភាគ ១៨

 [​១២០​]​ ​ម្នាល​ចុន្ទ​ ​របស់​ណា​ដែល​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ទាំង​ពពួកសត្វ​ ​ព្រមទាំង​សមណៈ​ ​និង​ព្រាហ្មណ៍​ ​និង​មនុស្ស​ដែល​ជា​សម្មតិទេព​ ​បានឃើញ​ហើយ​ ​បានឮ​ហើយ​ ​បាន​លិទ្ធ​ភ្លក្ស​ហើយ​ ​បានដឹង​ច្បាស់​ហើយ​ ​បាន​ដល់ហើយ​ ​បាន​ស្វែងរក​ហើយ​ ​បាន​ជ្រើសរើស​ហើយដោយ​ចិត្ត​ ​(​របស់​នោះ​)​ ​តថាគត​ត្រាស់​ដឹង​ហើយដោយ​ប្រពៃ​ ​ហេតុ​ដូច្នោះ​ ​បាន​ជា​គេ​ហៅថា​ ​ព្រះ​តថាគត​។​ ​ម្នាល​ចុន្ទ​ ​តថាគត​ត្រាស់​ដឹង​នូវ​សម្មាសម្ពោធិ​ដ៏​ប្រសើរ​ ​ក្នុង​វេលា​យប់​ណា​ផង​ ​បរិនិព្វាន​ ​ដោយ​អនុបាទិសេស​និព្វាន​ធាតុ​ ​ក្នុង​វេលា​យប់​ណា​ផង​ ​រមែង​សំដែង​ហៅ​ចង្អុលបង្ហាញ​ ​នូវ​ហេតុ​ណា​ ​ក្នុង​ចន្លោះ​នុ៎ះ​ ​ហេតុ​ទាំងអស់​នោះ​ ​សុទ្ធតែ​ពិត​ ​មិនមែន​ត្រឡប់ទៅ​ជា​ដទៃ​ឡើយ​ ​ហេតុ​ដូច្នោះ​ហើយ​ ​បាន​ជា​គេ​ហៅថា​ ​ព្រះ​តថាគត​។​ ​ម្នាល​ចុន្ទ​ ​តថាគត​និយាយ​យ៉ាងណា​ ​តែង​ធ្វើ​យ៉ាងនោះ​ ​ធ្វើ​យ៉ាងណា​ ​តែង​និយាយ​យ៉ាងនោះ​ ​ព្រោះតែ​តថាគត​ ​និយាយ​យ៉ាងណា​ ​តែង​ធ្វើ​យ៉ាងនោះ​ ​ធ្វើ​យ៉ាងណា
ថយ | ទំព័រទី ២៧៦ | បន្ទាប់
ID: 636817256553373281
ទៅកាន់ទំព័រ៖