ព្រះត្រៃបិដក ភាគ ១៨

តែង​និយាយ​យ៉ាងនោះ​ ​ហេតុ​ដូច្នោះ​ហើយ​ ​បាន​ជា​គេ​ហៅថា​ ​ព្រះ​តថាគត​ ​។​ ​តថាគត​ ​ជា​អ្នក​លើសលុប​ ​មិន​មាន​បុគ្គល​ដទៃ​គ្រប​សង្កត់​បាន​ ​ជា​អ្នក​ចង្អុលបង្ហាញ​នូវ​ហេតុ​ដ៏​ពិត​ ​ជា​អ្នក​ផ្សាយ​នូវ​អំណាច​ទៅ​ ​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​ ​ព្រមទាំង​មារ​លោក​ ​ព្រមទាំង​ព្រហ្មលោក​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​និង​ពពួកសត្វ​ ​ព្រមទាំង​មនុស្ស​ ​ជា​សម្មតិទេព​ ​ព្រោះហេតុនោះ​ ​បាន​ជា​គេ​ហៅថា​ ​ព្រះ​តថាគត​ ​។​
 [​១២១​]​ ​ម្នាល​ចុន្ទ​ ​ហេតុ​ជាទី​តាំង​ ​រមែង​មាន​យ៉ាងនេះ​ ​គឺ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​សត្វ​នឹង​កើត​ទៀត​ ​ឬ​ហ្ន៎​ ​ការយល់ឃើញ​នេះឯង​ ​ជា​ការពិត​ ​ពាក្យ​ពួក​មនុស្សដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​ឬ​។​ ​ម្នាល​ចុន្ទ​ ​(​កាលបើ​)​ ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​អ្នក​ត្រូវ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ព្រះមានព្រះភាគ​ ​មិនដែល​សំដែង​ថា​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​សត្វ​គង់​កើត​ទៀត​ ​ការយល់ឃើញ​នេះឯង​ ​ជា​ការពិត​ ​ពាក្យ​ពួក​មនុស្សដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​ ​ដូច្នេះ​ទេ​។​ ​ម្នាល​ចុន្ទ​ ​ហេតុ​ជាទី​តាំង​ ​រមែង​មាន​យ៉ាងនេះ​ ​គឺ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​ចុន្ទ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​សត្វ​មិនកើត​ទៀត​ ​ឬ​ហ្ន៎​ ​ការយល់ឃើញ​នេះឯង​ ​ជា​ការពិត
ថយ | ទំព័រទី ២៧៧ | បន្ទាប់
ID: 636817256833059278
ទៅកាន់ទំព័រ៖