ព្រះត្រៃបិដក ភាគ ១៨

ពាក្យ​ពួក​មនុស្សដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​ឬ​។​ ​ម្នាល​ចុន្ទ​ ​(​កាលបើ​)​ ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​អ្នក​ត្រូវ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ពាក្យ​នុ៎ះឯង​ ​ព្រះមានព្រះភាគ​ ​មិន​ព្យាករ​ថា​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​សត្វ​មិនកើត​ទៀត​ ​ការយល់ឃើញ​នេះឯង​ ​ជា​ការពិត​ ​ពាក្យ​ពួក​មនុស្សដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​ ​ដូច្នេះ​ទេ​។​ ​ម្នាល​ចុន្ទ​ ​ហេតុ​ជាទី​តាំង​ ​រមែង​មាន​យ៉ាងនេះ​ ​គឺ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​សត្វ​កើត​ទៀត​ខ្លះ​ ​មិនកើត​ទៀត​ខ្លះ​ ​ការយល់ឃើញ​នេះឯង​ ​ជា​ការពិត​ ​ពាក្យ​ពួក​មនុស្សដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​ ​ឬ​ហ្ន៎​។​ ​ម្នាល​ចុន្ទ​ ​(​កាលបើ​)​ ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​អ្នក​ត្រូវ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ពាក្យ​នុ៎ះឯង​ ​ព្រះមានព្រះភាគ​ ​មិន​ព្យាករ​ថា​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​សត្វ​កើត​ទៀត​ខ្លះ​ ​មិនកើត​ទៀត​ខ្លះ​ ​ការយល់ឃើញ​នេះឯង​ ​ជា​ការពិត​ ​ពាក្យ​ពួក​មនុស្សដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​ ​ដូច្នេះ​ទេ​។​ ​ម្នាល​ចុន្ទ​ ​ហេតុ​ជាទី​តាំង​ ​រមែង​មាន​យ៉ាងនេះ​
ថយ | ទំព័រទី ២៧៨ | បន្ទាប់
ID: 636817257071382909
ទៅកាន់ទំព័រ៖