ព្រះត្រៃបិដក ភាគ ១៨

ក្បាល​របស់​អ​ចេ​លបា​ដិក​បុត្រ​នោះ​ ​មុខ​ជា​នឹង​ធ្លាក់ចុះ​។​ ​តថាគត​ ​ពោល​ថា​ ​ម្នាល​សុ​នក្ខត្តៈ​ ​តថាគត​ ​បាន​កំណត់​ដឹងចិត្ត​របស់​អ​ចេ​លបា​ដិក​បុត្រ​ ​ដោយចិត្ត​របស់​តថាគត​ថា​ ​អ​ចេ​លបា​ដិក​បុត្រ​ ​បើ​មិន​លះបង់​វាចា​នោះ​ ​មិន​លះបង់​ចិត្ត​នោះ​ ​មិន​គួរ​នឹង​។​បេ​។​ ​ក្បាល​របស់​អ​ចេ​លបា​ដិក​បុត្រ​នោះ​ ​មុខ​ជា​នឹង​ធ្លាក់ចុះ​ ​ដូច្នេះ​ផង​ ​ទាំង​ពួក​ទេវតា​ ​ក៏​ប្រាប់​ដំណើរ​នុ៎ះ​ ​ដល់​តថាគត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អ​ចេ​លបា​ដិក​បុត្រ​ ​បើ​មិន​លះបង់​វាចា​នោះ​ ​មិន​គួរ​នឹង​។​បេ​។​ ​ក្បាល​របស់​អ​ចេ​លបា​ដិក​បុត្រ​នោះ​ ​មុខ​ជា​នឹង​ធ្លាក់ចុះ​ ​ដូច្នេះ​ផង​។​ ​មិន​តែប៉ុណ្ណោះ​ ​បុរស​ឈ្មោះ​អ​ជិត​ ​ជា​សេនាបតី​របស់​ពួក​ស្តេច​លិ​ច្ឆ​វី​ ​ទើបនឹង​ធ្វើ​មរណ​កាល​ថ្មី​ៗ​ ​ទៅ​កើត​ក្នុង​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​ឯ​អ​ជិត​សេនាបតី​នោះ​ ​ក៏​ចូល​មករ​កត​ថា​គត​ ​ហើយ​ប្រាប់​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អ​ចេ​លបា​ដិក​បុត្រ​ ​ឥតមាន​សេចក្តី​អៀនខ្មាស​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អ​ចេ​លបា​ដិក​បុត្រ​ ​តែង​ពោល​ពាក្យ​កុហក​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អ​ចេ​លបា​ដិក​បុត្រ​ ​បាន​ទាយ​ឲ្យ​ខ្ញុំ​ព្រះអង្គ​ថា​ ​អ​ជិត​សេនាបតី​ ​របស់​ពួក​ស្តេច​លិ​ច្ឆ​វី​ ​ក្នុង​វជ្ជិ​គ្រាម​ ​ទៅ​កើត​ក្នុង​មហានរក​ដូច្នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មិនមែន​ទៅ​កើត​ក្នុង​មហានរក​ឡើយ
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 636817147238890850
ទៅកាន់ទំព័រ៖