ព្រះត្រៃបិដក ភាគ ១៨

និស្ស័យ​ទាំងនោះ​យ៉ាងណា​ ​តថាគត​ ​នឹង​មិន​សំដែង​ទិដ្ឋិ​និស្ស័យ​ទាំងនោះ​ ​ដើម្បី​អ្នក​ ​ក្នុង​ហេតុ​នោះ​ទេ​ឬ​។​ ​ម្នាល​ចុន្ទ​ ​ទិដ្ឋិ​និស្ស័យ​ទាំងឡាយ​ណា​ ​ដែល​ប្រព្រឹត្តទៅ​ក្នុង​ចំណែកខាង​ដើម​ ​តថាគត​ ​សំដែង​នូវ​ទិដ្ឋិ​និស្ស័យ​ទាំងឡាយ​នោះ​ហើយ​ ​តថាគត​ត្រូវ​សំដែង​នូវ​ទិដ្ឋិ​និស្ស័យ​ទាំងឡាយ​នោះ​ ​យ៉ាងណា​ ​មួយវិញទៀត​ ​មិន​ត្រូវ​សំដែង​ទិដ្ឋិ​និស្ស័យ​ទាំងនោះ​យ៉ាងណា​ ​ទិដ្ឋិ​និស្ស័យ​ទាំងនោះ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ចុន្ទ​ ​មាន​សមណៈ​ ​និង​ព្រាហ្មណ៍​មួយ​ពួក​ ​ធ្លាប់​និយាយ​យ៉ាងនេះ​ ​ធ្លាប់​យល់ឃើញ​យ៉ាងនេះ​ថា​ ​ខ្លួន​ ​និង​លោក​ជាស​ភាវៈ​ទៀង​ ​ការយល់ឃើញ​នេះឯង​ ​ជា​ការពិត​ ​ពាក្យ​ពួក​មនុស្សដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​។​ ​ម្នាល​ចុន្ទ​ ​មួយទៀត​ ​រមែង​មាន​សមណៈ​ ​និង​ព្រាហ្មណ៍​មួយ​ពួក​ ​ធ្លាប់​និយាយ​យ៉ាងនេះ​ ​ធ្លាប់​យល់ឃើញ​យ៉ាងនេះ​ថា​ ​ខ្លួន​ ​និង​លោក​ជាស​ភាវៈ​មិន​ទៀង​។​ ​សេចក្តី​សង្ខេប​។​ ​ខ្លួន​ ​និង​លោក​ ​ជាស​ភាវៈ​ទៀង​ក៏​មាន​ ​មិន​ទៀង​ក៏​មាន​។​ ​ខ្លួន​ ​និង​លោក​ ​ជាស​ភាវៈ​ទៀង​ក៏​មិនមែន​ ​មិន​ទៀង​ក៏​មិនមែន​។​ ​ខ្លួន​និង​លោក​ ​គឺ​ខ្លួនឯង​ធ្វើ​។​ ​ខ្លួន​និង​លោក​ ​គឺ​អ្នកដទៃ​ធ្វើ​។​ ​ខ្លួន​និង​លោក​ ​គឺ​ខ្លួនឯង​ធ្វើ​ក៏​មាន​ ​អ្នកដទៃ​ធ្វើ​ក៏​មាន​។​ ​ខ្លួន​និង​លោក​ ​គឺ​ខ្លួនឯង​ធ្វើ​ក៏​មិនមែន​ ​អ្នកដទៃ​ធ្វើ​ក៏​មិនមែន​ ​គឺ​កើតឡើង​ដោយ​ឥត​ហេតុ​ ​ការយល់ឃើញ​នេះឯង​ ​ជា​ការពិត​ ​ពាក្យ​ពួក​មនុស្សដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​។​ ​សុខ​និង​ទុក្ខ​ ​ជា​ធម្មជាត​ទៀង​។​
ថយ | ទំព័រទី ២៨២ | បន្ទាប់
ID: 636817258395798661
ទៅកាន់ទំព័រ៖